adverise with khmeread Untitled 1

ញាក់សាច់! នេះជារបៀបធ្វើ PowerBank កូនកាត់ដោយខ្លួនឯងនៅផ្ទះ!

    ​ប្រើ​ទូរស័ព្ទ​ពេលធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ អ្នក​នឹងត្រូវ​ប្រឈមមុខ​នឹង​អស់​ថ្ម ហើយ​នៅ​តំបន់​មួយចំនួន​អ្នក​ពិបាក​នឹង​ស្វែងរក​ថាមពល​អគ្គិសនី​បញ្ចូល​ថ្ម​ណាស់​។​

​    ​យ៉ាងណាមិញ បច្ចេកវិជ្ជា​កាន់តែ​ជឿនលឿន មនុស្ស​កាន់តែ​ស្រួល​ដោយសារ PowerBank ចូលខ្លួន​មក​បម្រើ​លោកអ្នក​។ វា​ជា​ថ្ម​សាក​ផង​និង​សម្រាប់​បញ្ចូល​ថ្ម​ទៅ​ទូរស័ព្ទ​ផង ហើយ​តម្លៃ​របស់​វា​មិនជា​ថ្លៃ​នោះទេ​។ ដោយឡែក លោកអ្នក​ក៏​អាចបង្កើត PowerBank កូនកាត់​ដោយ​ខ្លួនឯង​បានដែរ ដោយ​អ្នក​គ្រាន់តែ​ធ្វើតាម​ការណែនាំ​ខាងក្រោម​នេះ​។​

​    ​១. រក​ថ្ម​កម្លាំង 9 V ចំនួន​ពីរ​គ្រាប់​ដូច​ក្នុង​រូបភាព​។​


​    ​២. រក​ប្រអប់​ដែក​មួយ​ល្មម​ដាក់​ថ្ម ២ គ្រាប់​ចូល​។​


​    ​៣. ត្រូវមាន​កុងតាក់​បិទ​បើក​តូច​មួយ​។​


​    ​៤. ត្រូវមាន​ឧបករណ៍ USB Charger របស់​រថយន្ត​មួយ​។​


​    ​៥. ត្រូវមាន​ខ្សែភ្លើង​ញី​ឈ្មោល​មួយ​។​


​    ​៦. បន្ទាប់មក​កាត់​ក្បាល​ថ្ម​នោះ​។​


​    ​៧. បន្ទាប់មក​យក​ខ្សែ​ញី​ឈ្មោល​ទៅ​ផ្សាភ្ជាប់​ទៅនឹង​ក្បាល ដែល​ដកចេញ​ពី​ថ្ម​នោះ ដោយ​ខ្សែ​ក្រហម​ភ្ជាប់​ទៅនឹង​ក្បាលមាន​រាង ៨ ជ្រុង និង​ពណ៌​លឿង​ទៅនឹង​ក្បាលមាន​រាង​មូល​។​


​    ​៨. ត្រូវ​ប្រាកដថា​ថ្ម​មួយទៀត​មាន​ក្បាល​ស៊ក​ចូលគ្នា​ត្រូវ​។​


​    ​៩. បន្ទាប់មក​យក USB Charger ដោះចេញ​។​


​    ​១០. បន្ទាប់មក​ខ្សែ​ពណ៌​លឿង​ភ្ជាប់​ទៅនឹង​ប៊ូល (-) លើ​កុងតាក់​បិទ​បើក និង​ប៊ូល (+)​របស់​កុងតាក់​ភ្ជាប់​ទៅ USB ដូច​បង្ហាញ​ក្នុង​រូបភាព​។​


​    ​១១. បន្ទាប់មកទៀត​កាត់​ប្រអប់​ឱ្យមាន​ចន្លោះ​សម្រាប់​ក្បាល USB និង​កុងតាក់​បិទ​បើក​។​

​    ​១២. ប្រអប់​នេះ​ដាក់​បាន​ថ្ម​ពីរ ដោយ​ថ្ម​មួយ​សម្រាប់​សាក និង​មួយទៀត​សា​គួរ​។​


​    ​១៣. ឥឡូវនេះ​ប្រើ​បាន​ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់