adverise with khmeread 1

បើករថយន្ត​បុក​សត្វ​គោ ​៤ ​ក្បាល ​ងាប់​ ៣​ ក្បាល ​បាក់ជើង​ ១ ​ក្បាល​អ្នកជិះ​ថ​យន្ត​របួស ​៥​ នាក់​

    ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​តូច ​GS 300​ មួយគ្រឿង​គ្មាន​ស្លាក​លេខ បុក​គោ​៤​ក្បាល រួច​ហើ​យ​ជ្រុល​ទៅបុកដើម​ឈើ អាកាស្យា​នៅ​ចិ​ញ្ចើ​ម ផ្លូវ នៅ​ផ្លូវជាតិ​លេខ​៤ ម្តុំ​វត្តភ្នំ​ពេជ្រ ភូមិ​អូរ​តាប៉ាង ឃុំ​អូរ​ឧ​ញ៉ា​ហេង ស្រុក​ព្រៃនប់ ចន្លោះ Km193-194​ កាលពី​វេលា​ម៉ោង​ជិត​១០​ កន្លះ​យប់​ថ្ងៃទី​២៩ ​តុលា ​ឆ្នាំ​២០១៦​។​

    ប៉ូលិស​បានឱ្យដឹងថា គ្រោះថ្នាក់​នេះ​បណ្តាលឱ្យ​មនុស្ស​៥​នាក់ ​(​ស្រី​៣​ប្រុស​២​នាក់​)​ ដែល​ជិះ​លើ​រថយន្ត​រងរបួស​ធ្ងន់ ​និង​ស្រាល និង​សត្វ​គោ​៣​ក្បាល​ងាប់​នៅនឹងកន្លែង មួយ​ក្បាល​ទៀត​បាក់​ជើ​ង​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​មាន​ទី​១-​ឈ្មោះ ​លី សេង​ហ្វុ​ង ​ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​មុខរបរ​សិស្ស ទីលំនៅ​សង្កាត់​ទឹកថ្លា ​ខណ្ឌទួលគោក ជា​អ្នក​បើ​កបរ​របួសធ្ងន់​, ទី​២​ឈ្មោះ អា​នី ភេទ​ស្រី​ អាយុ​២២​ឆ្នាំ ​មុខរបរ​លក់ដូរ​នៅ​សង្កាត់​ចាក់អង្រែ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ របួសធ្ងន់​, ​ទី​៣-​ឈ្មោះ ​ឡុង ម៉ា​នី​ន ​ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស​នៅ​សង្កាត់ជ័យ​ជំនះ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ របួសស្រាល​,​ ទី​៤-​ឈ្មោះ ​ឡុង ម៉ា​និ​ច​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​ទីលំនៅ​សង្កាត់ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​របួសស្រាល​ និង​ទី​៥-​ឈ្មោះ​ មុំ ម៉ូ​លី​វ៉ា​ត់​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​មុខរបរ​ប៉ូលិស ទីលំនៅ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​របួសស្រាល​។​

    បន្ទាប់ពី​កើតហេតុ ប៉ូលិស​បាន​ជួយ​ធ្វើ​អត្ត​រាគ​មន៍​ដោយ​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ហើយ​រថយន្ត​នាំទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក៕

adverise with khmeread

មតិយោបល់