adverise with khmeread 1

ម៉ូតូ​បុក​ម៉ូតូ​របួស​ ២​ នាក់​នៅ​ស្រុក​ព្រៃនប់​

    ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ 176-177 ​ស្ថិត​ក្នុងភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ កាលពី​ម៉ោងជាង​៧ យប់​ថ្ងៃទី​២៩ ​តុលា ​ឆ្នាំ​២០១៦ រវាង​ម៉ូតូ​ និង​ម៉ូតូ​ របួស​​ ២​ នាក់ ចំណែក​ភាគី​ម្ខាង​ទៀតរត់​បាត់។​

    ប៉ូលិស​និយាយថា ដំបូង​ម៉ូតូ​ម៉ាក វ៉េវ​អាល​ហ្វា​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ ដឹក​ធុង​ការ៉េម​ទិសដៅ​ពី​ភ្នំពេញ មក ក្រុងព្រះសីហនុ ក៏​ជ្រុល​បុក​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាកវ៉េវ ​ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ទិសដៅ​ស្របគ្នា​បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់។​

    ប៉ូលិស​បន្តថា ជនរងគ្រោះទី​១-​ឈ្មោះ ​សំ រិទ្ធី ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ស្ទឹង​ឆាយ​ ស្រុក​កំពង់​សិលា ​អ្នកបើកបរ​ម៉ូតូ វ៉េវ​ក្រហម រងរបួស​ស្រាល ​និងទី​២-​ឈ្មោះ ពេជ្រ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ទីលំនៅ​ដូចគ្នា ជា​អ្នករួមដំណើរ​ពីក្រោយ​ម៉ូតូ​វ៉េវ​ក្រហម រងរបួស​ធ្ងន់។ ​ឯ​អ្នកបើកបរ​ម៉ូតូ​វ៉េវ​ពណ៌​ខ្មៅ ដឹក​ធុង​ការ៉េមបាន​គេចខ្លួនបាត់​។​

    បច្ចុប្បន្ន​អ្នករបួស​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​វាលរេញ វត្ថុតាង​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រៃនប់​៕

adverise with khmeread

មតិយោបល់