adverise with khmeread Unnamed %282%29

អុជ​ធូប​សែន​ថ្ងៃសីល​! ឆេះ​ផ្ទះ​មន្ត្រីប៉ូលិស​ម្នា​ក់នៅ​ខណ្ឌឫស្សីកែវ

    ភ្នំពេញ ៖ ផ្តើមចេញពី​ការអុជ​ធូប​សែន​ថ្ងៃសីល​បង្ក​ក្លាយជា​អគ្គិភ័យ​ឆេះ​ផ្ទះ​១​ខ្នង​របស់​មន្ត្រីប៉ូលិស​ម្នាក់ កាល​វេលា​ម៉ោង​៩ ​និង​១៥​នាទី ព្រឹក​ថ្ងៃទី​៣០​ ខែតុលា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ក្រុម ទី​៩ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា អគ្គិ​ភ័យ​បាន​ឆេះ​ផ្ទះមួយ​ខ្នង​ធ្វើ​អំពី​ឈើប្រក់ស​ង្ក័​សីទ​ទឹង​៤​ម៉ែត្រ​គុណ​៨​ម៉ែត្រ​របស់​មេ​គ្រួសារ​ឈ្មោះ ប្រាក់ ប្រាថ្នា ភេទ ប្រុស  អាយុ ៣៣ ឆ្នាំ​មុខរបរ​មន្ត្រីប៉ូលិស។​

    ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម​កម្លាំង​ប៉ូលិស​ខណ្ឌ​ប៉ុស្តិ៍​ និង​កម្លាំង​សណ្តាប់ធ្នាប់​សាលាខណ្ឌ​ប្រជា​ការពារ​សង្កាត់​បាន​ជួយ​អន្តរា​គម​ន៏​ជួយ​ពន្លត់​ទាន់ពេល​ពុំ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើ​យ​។​

    យ៉ាងណាក៏ដោយ​ពុំមាន​ខូចខាត​សម្ភារៈ​អ្វី​ធំដុំ​ទេ​។ មូលហេតុ​នៃ​ការឆេះ​បណ្តាល​​មកពី​ម្ចាស់ផ្ទះ​អុជ​ធូប​ថ្ងៃសីល​។ សមត្ថកិច្ច​បាន​ប្រើ​ប្រាស់​ឡាន​ពន្លត់​អគ្គិភ​យ័​ចំនួន​ ០៣ ​គ្រឿង​ក្នុងនោះ​០១​គ្រឿង​ឡាន​របស់​កា​រិ​យា​ល​យ័​ពន្លត់​អគ្គិ​ភ័យ​​នឹង​០២​គ្រឿង​ទៀត​របស់​សាលាខណ្ឌ​៕

adverise with khmeread

មតិយោបល់