adverise with khmeread Unnamed %281%29

ឃាត់​ជនសង្ស័យ​ម្នាក់​ក្នុង ​វ័យ​ជា​អនីតិជន ​ពីបទ​ជួញដូរ​គ្រឿងញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​វ័យ​ជា​អនីតិជន​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី២៩ ខែតុលា​ ឆ្នាំ២០១៦ វេលា​ម៉ោង​ប្រហែល១១ ​និង​៣០ នាទី​ចាប់យក​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៦៤ កញ្ចប់​តូច​សង្ស័យ​ជា​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ចំណុច​ប្លុក​រោងចក្រ​ឆ្នាំង ផ្លូវ​រថភ្លើង ក្រុម​១០១ ភូមិ​២១ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ជា​អនីតិជន​ឈ្មោះ ថៃ មាស ភេទ​ប្រុស អាយុ​ ១១ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់នៅ​ពុំ​ពិតប្រាកដ ប្លុក​រោងចក្រ​ឆ្នាំង សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក។ វត្ថុតាង​ចាប់យក​រួមមាន ​១.​កូន​កាបូបដៃ​តូច​ពណ៌​សូកូឡា​១​មាន​អក្សរ​B, ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៦៤ ​កញ្ចប់​តូច​សង្ស័យ​ជា​គ្រឿងញៀន​ម៉ា​ទឹកកក និង​២.​លុយ​ចំនួន​ ៤.០០០​ រៀល (​បួន​ពាន់​រៀល)។​

    បច្ចុប្បន្ន​ជនសង្ស័យ​ជា​អនីតិជន​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូល​ស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕


 

adverise with khmeread

មតិយោបល់