adverise with khmeread Unnamed

បាញ់​១​គ្រាប់​ប្លន់​យក​ម៉ូតូ​បានសម្រេច​នៅ​សង្កាត់​បឹងទំពុន​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​៣​នាក់ បាន​រងរបួស​ត្រូវ​គ្រាប់កាំភ្លើង​ដោយសារតែ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​បាញ់​ឱ្យ​របួស​ប្លន់ យក​ម៉ូតូ ​Zoomer X បានសម្រេច ហើយ​គេចខ្លួនបាត់​ដោ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ។​

    អំពើ​ប្លន់​ប្រដាប់អាវុធ​ដែល​សមត្ថកិច្ច​មិនអាច​ត្រួតត្រា​បាន​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣០  ខែតុលា ​ឆ្នាំ​២០១៦ នៅ​ចំណុច​​មុខ​វត្ត​ដំបូល​ខ្ពស់ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ។​

    ជនរងគ្រោះ​ឈ្មោះ យ៉ុន​ រដ្ឋា​ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្នោតជ្រុំ​ សង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ ហើយ​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​ម៉ាក ​ZOOMER X ពណ៌​ខ្មៅ លាយ​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ​1FB.3800។ ​ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ ​PCX មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើង​ម៉ា​កឡុក ១ ​ដើម​។​

    ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​រូបគាត់​ និង​មិត្ត​ភក្តិ ២ ​នាក់​ទៀត បានមកពី​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ដើរលេង​បំណង​មក​ផ្ទះ​វិញ។ ​ខ​ណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​ ២ ​នាក់ បាន​ជិះ​ម៉ូតូ​មក​ក្បែរ ហើយ​បាន​ដក​កាំភ្លើង​ភ្ជង់ និង​បាន​បាញ់​មកលើ​ខ្លួន ​១ ​គ្រាប់​បណ្តាលឱ្យ​រងរបួស ពេលនោះ​មិត្ត​ភក្តិ​របស់ខ្លួន​នាំគ្នា​រត់ចោល ហើយ​ក្រុមចោរ​បាន​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្តង។​

    បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​មិត្ត​ភក្តិដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ទើប​ទៅ​ដាក់ពាក្យ​បណ្តឹង​នាពេល​ក្រោយ៕

 

adverise with khmeread

មតិយោបល់