adverise with khmeread 1

លួចនុះលួច! ​ជនជាតិភាគតិច​គ្រឹ​ង​​ ត្រូវចោរប្រុស​ស្រី​​ ៣​ នាក់​លួច​ក្របីដែលខំចិញ្ចឹមកាប់យកសាច់

    រតនគិរី ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​កា​រិ​យា​ល័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​រតនគីរី ប៉ូលិស​ស្រុក​អូរ​ជុំ និង ប៉ូលិស​ក្រុង​បាន​លុងឃាត់ខ្លួន​នៅ​ថ្ងៃទី​៣០​ តុលា ឆ្នាំ២០១៦ ​វេលា​ម៉ោង​៩​ និង៣០នាទីព្រឹក​ ខណៈពេល​កំពុង​​កាប់ក្របី​បួន​ក្បាល​យ​កសាច់ ស្ថិតនៅ​ភូមិ​ធួ​យ​ទុំ​ ឃុំ​ចា​អ៊ុង ស្រុកអូរ​ជុំ ខេត្តរតនគិរី បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​នៅពេល​យប់។​

    ប៉ូលិស​និយាយថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ជនរងគ្រោះ​ឈ្មោះ ក្រ​ទុ ពឿ​ង ភេទប្រុស អាយុ៣២​ឆ្នាំ​ជនជាតិ​គ្រឹ​ង​ភ្លាម កម្លាំង​ប៉ូលិស​ស្រុក​អូរជុំ​ សហការ​ជាមួយកម្លាំង​ប៉ូលិស​ក្រុង​បាន​លុង, កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា ធ្វើការ​ស្រាវជ្រាវរហូតដល់​ម៉ោង​៩ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០​ តុលា​ ឆ្នាំ​២០១៦​នេះ​បាន​រកឃើញ​ក្របី​រស់​មួយ​ក្បាល​ និង​ក្បាល ស្បែក សាច់​ព្រមទាំង​វត្ថុតាង​មួយចំនួនទៀតនៅផ្ទះ​ជនសង្ស័យ​តែម្តង។​

    ប៉ូលិស​បន្តថា  ជនសង្ស័យ​១-​ឈ្មោះ ហ៊ីម សះ ភេទ​ស្រី​ អាយុ៥១​ឆ្នាំ ជនជាតិ​ចាម​, ២-​ឈ្មោះ លី សុខ​គ្រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ ជនជាតិ​ចាម​ និង​៣-​ឈ្មោះ ផាត ដា វីត ភេទប្រុស អាយុ២៣ឆ្នាំ​ជនជាតិ ចាម​អ្នក​ទាំងបី​រស់នៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី។​

    ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​មានការ​ពាក់​ព័ន្ធក្នុងករណី​ខាងលើនេះ ហើយ​ប៉ូលិស​បានធ្វើការ​ឃាត់ខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌកម្រិត​ស្រាល​ខេត្ត ដើម្បី​បំពេញបែបបទ​សំណុំរឿង​តាម​និតិ​វិធី។ ចំណែក​ក្របី​មួយ​ក្បាល និង សាច់ បានប្រគល់​ទៅឱ្យ​ជនរងគ្រោះ​វិញ​តាមការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា៕

adverise with khmeread

មតិយោបល់