adverise with khmeread 1

ឃាត់​បុរស​ម្នាក់​កត់​ល្បែង​ឆ្នោត​ខុសច្បាប់​នៅ​ផ្សារ​ដើម​ក្រឡាញ់

    សៀមរាប ៖ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ភេទ​ប្រុស ឈ្មោះ ប្រាក់ ម៉ា​ឌី អាយុ៤៩​ឆ្នាំ ពីបទ​កត់​ល្បែង​ឆ្នោត ខុសច្បាប់ នៅក្នុង ផ្សារ​ដើម​ក្រឡាញ់ ឋិត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប មុខរបរ លក់​ចាប់ហួយ និង​លក់​ឆ្នោត។​

    តាមចម្លើយសារភាព​របស់​ឈ្មោះ​ ប្រាក់ ម៉ា​ឌី ទទួលស្គាល់​ពិតជា​បាន​លក់​ឆ្នោត​ខុសច្បាប់​មែន​។ វត្ថុតាង ជាក់ស្តែង មាន​កន្ទុយលេខ មួយចំនួន,  សៀវភៅ​កត់, ទូរស័ព្ទ​សម្រាប់​ឡើង បាញ់​ឆ្នោត​ឱ្យ​មេ​តាម​ប្រព័ន្ធ​ឡាញ​ចំនួន​មួយ ម៉ាក samsung​។ ​ករណីនេះ​សមត្ថកិច្ច​កំពុង​ចំណាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់