adverise with khmeread 1

ប៉ូលិស​ប៉ុស្តិ៍ច្បារអំពៅ​២​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​លក់​ថ្នាំញៀន​រាល់ថ្ងៃ​

    ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន ​២ នាក់​ពាក់ព័ន្ធ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ​ច្បារអំពៅ​២​ ឃាត់ខ្លួន​នៅ​ថ្ងៃទី​៣០ ​តុលា ​ឆ្នាំ​២១០៦ ​ម៉ោង ​៣ ​រសៀល  នៅ​ចំណុច​ផ្លូវ​ប៊ី​​តុង​លេខ​៣៦៩ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​២ ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​ ២ នាក់​ប្រុស គឺ​១-​ឈ្មោះ លី ស៊ុន​វិបុល ភេទប្រុស អាយុ​២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ  ស្នាក់នៅ ផ្ទះជួល ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) ​និង​២-​ឈ្មោះ​ លឹម តុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​គ្មាន ផ្លូវលំ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)។​

    ប្រតិបត្តិការ​នេះ ប៉ូលិស​ដកហូត​វត្ថុតាង​រួមមាន ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៩ កញ្ចប់​ថង​តូច (​សង្ស័យ​សារធាតុ​ញៀន​), ទូរស័ព្ទដៃ​ចំនួន​ ២ គ្រឿង​, ម៉ូតូ​១​គ្រឿង​ម៉ា​កវី​វា ពាក់​ស្លាកលេខ ភ្នំពេញ ​1AE-8893​។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ប៉ុស្តិ៍ចេញ​ល្បាត​ក្នុង​មូល​ដ្ឋា​ន មានការ​សង្ស័យ​ក៏​ឃាត់​ត្រួត​ពិនិត្យឃើញ ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៩ ​កញ្ចប់​ថង​តូច​សង្ស័យ​ថ្នាំញៀន ដល់​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​កំណ​ត​ហេតុ​ជនសង្ស័យ​ទាំងពីរ​នាក់​បានទទួល​ស្គាល់​ចំណុច​ខាងដើម​និង​លក់​សារ​ធាត់​រាល់ថ្ងៃ​នៅ​ទីនោះ។​

    ជនសង្ស័យ និង​វត្ថុតាង​បាន បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់៕

adverise with khmeread

មតិយោបល់