adverise with khmeread 1

ចាប់​អ្នក​ជល់​មាន់​មិនបាន​...​តែ​ចាប់បាន​ម៉ូតូ​១២​គ្រឿង​ និង​មាន់​ជល់រ​ស់, ងាប់​៤​ក្បាល​

    ក្រចេះ ៖ កម្លាំង​ប៉ូលិស​ស្រុក​ឆ្លូង បាន​ចុះបង្ក្រាប​ទីតាំង​សង្វៀន​ប្រជល់មាន់​ខុសច្បាប់ នៅ​ចំណុច​ដីឡូត៍​ចម្ការកៅស៊ូ ស្ថិតក្នុង​ភូមិ​ព្រែក​ចំឡាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ នៅ​ថ្ងៃទី៣០ ​តុលា វេលា​ម៉ោង ១០​កន្លះ​ព្រឹក​នេះ។​

    ប៉ូលិស​និយាយថា ប្រតិបត្តិការ​នេះ ប៉ូលិស​ដកហូត​វត្ថុតាង បានរួម​មាន ១-ម៉ូតូ ចំនួន ១២​គ្រឿង​, ២-បង្គោល​ឬ​ស្សី ព័ទ្ធ​សង្វៀន ប្រវែង ០,៨ ម៉ែត្រ ចំនួន​៩​ដើម, ៣-ក្រណាត់​ព័ទ្ធ​សង្វៀន ប្រវែង ១៥ ម៉ែត្រ, ៤-កន្ត្រក​ដាក់​មាន់ ចំនួន​៣, ៥-ស្ក​ត់រុំ​ជើងមាន់ ចំនួន​ ១៨ ដុំ​, ៦-ស៊ុម​ក្រុងមាន់ ចំនួន ៨, ជញ្ជីង​ថ្លឹង​ចំនួន​១ ​និងមាន់​រស់ និងងាប់ ៤ ​ក្បាល។ ចំណែក​ជនសង្ស័យ​បាន​រត់គេចខ្លួន​អស់​។​

    បច្ចុប្បន្ន វត្ថុតាង​ត្រូវ​បា​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សុំ​ណុំ​រឿង​ទៅតាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់