adverise with khmeread %e1%9f%a1

Updateចាប់បានចោរឆក់កាបូបម្នាក់ត្រូវពលរដ្ឋវ៉ៃសន្លប់

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ចាប់ខ្លួន​ទាំង​មាន​របួស​ធ្ងន់ធ្ងរ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​រួច​បើក​ម៉ូតូ​រត់គេច​ទៅបុក​ជញ្ជាំង​ផ្ទះ​ពលរដ្ឋ​សន្លប់​ធំ​។​
    អំពើ​ឆក់​កាបូប​នេះ​ឆក់​កាបូប​កើតឡើង​កាលពី​វេលា​ម៉ោង​១១​កន្លះ​យប់​ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​នៅ​ចំ​ណុ​មុខផ្ទះ​លេខ​៥៧ ផ្លូវ​លេខ​២៧១ ក្រុមទី​១៣ ភូមិ​៤​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​មិនទាន់​ស្គាល់​អត្តសញាណ និយាយ មិន​រួច​ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ​ត្រូវបាន​ឃាត់​ខ្លួ​ន៊​ជនសង្ស័យ​រងរបួស​ធ្ងន់​ធ្ង​រ​បែក​ក្បាល និង លើ​ផ្ទៃមុខ​ដោយសារ​នៅពេល​បើក​ម៉ូតូ​ទៅបុក​ជញ្ជាំង​ផ្ទះ​សន្លប់​ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​រហូតដល់​សន្លប់​បាត់ស្មារតី តែ​ត្រុ​វ​បាន​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ត្រី​ព្រះ​កុ​សម​:​។​
     ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ី សុខា ភេទ​ស្រី​អាយុ ៣០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ​នៅ​ហាង​គង់​អ៊ី​ស្នាក់​នៅផ្ទះ​លេខ​២១ ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​។ជនរងគ្រោះ​រងរបួស​ធ្ងន់ធ្ងរ​រលាត់​ក្បាលជង្គង់​និង​ត្រគៀក​ខាង​ឆ្វេ​ង៊​សម្ភារ​:​បាត់បង់​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក​ណូគា​សេរី​៥៣០ ពណ៌​ស និង​លុយ​២០$​។​ វត្ថុតាង​ចាប់យក​ម៉ូតូ​ចំនួន​២​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ទាំងពីរ​គ្រឿង​ជា​របស់​ជនល្មើស​។​
    ប៉ូលិស​ប​ម្ត​ទៀតថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ជាមួយ​ប្អូនប្រុស​ត្រឡប់​មកពី​ដើរលេង​នៅ​កោះ​ពេជ្រ​ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ​។​ពេល​ជិះ​មកដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​ជនល្មើស​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៦​មួយគ្រឿង​មាន​ស្លាក​លេខ​គឺ​ភ្នំពេញ​1FO-0535  និង​១​គ្រឿង​ទៀត​គ្មាន​ពាក់​ស្លាក​លេខ បាន​ជិះ​មក​អែម​ទន្ទឹម​រួច​គ្នា​ម្នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ​ដាច់​ខ្សែ​តែ​មិនបានៗ​តែ​ទូរស័ព្ទ​ណូគា​១​គ្រឿង​និង​លុយ​២០$ ជនរងគ្រោះ​បាន​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​រីឯ​ជនល្មើស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ដែល​គ្មាន​ស្លាក​លេខ​បាន​ជិះ​គេច​ទៅ​ដួល​នៅមុខ​ក្លឹប​ប្លូ​ផាក ផ្លូវ​លេខ ២៦១ ក្រុមទី​១១​ភូមិ​៣ សង្កាត់​បឹង​សាឡាង ចាប់បាន​ម្នាក់​និង​ម្នាក់ទៀត​គេចខ្លួន​បាត់​ចំណែក​ជនល្មើស​២​នាក់​ទៀត​បាន​ជីះ​ម៉ូតូ​រត់គេច​ដែរ​ដោយមាន​ប្អូន​ជនរងគ្រោះ​ដេញតាម​ពីក្រោយ​ប៉ុន្តែ​នៅពេល​ទៅដល់​ចំណុច​ផ្លូវ​ទេព​ផន​កែង និង ផ្លូវ​២៧១
​ជនល្មើស​បាន​ជ្រុល​ទៅបុក​ជ​ញ្ជាំ​ផ្ទះ​ប្រជាពលរដ្ឋ​ដួល​ទៅមុខ​លែងរួច​ក៏​នាំគ្នា​រត់គេចខ្លួន​បាត់អស់​ទៅ​។​
     បច្ចុប្បន្ន​ជនសង្ស័យ​បាន​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ដើម្បី​រង់ចាំ​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

រូបភាពជនរងគ្រោះ៖

ម៉ូតូជនសង្ស័យ៖

adverise with khmeread

មតិយោបល់