adverise with khmeread Unnamed %283%29

បញ្ជូន​ជនសង្ស័យ​ ៣​​ នាក់​ទៅ​តុលាការ​រឿង​គ្រឿងញៀន​

    កោះកុង ៖ ប៉ូលិស​ស្រុក​ស្រែអំបិល​ខេត្តកោះកុង បាន​បញ្ជូន​ជនសង្ស័យ ​៣ ​នាក់​ទៅ​តុលាការ​នា​ថ្ងៃនេះ បន្ទាប់ពី​បានបង្ក្រាប​ជាក់ស្តែង ករណី​ជួញដូរ និង​រក្សាទុក នូវ​សារធាតុ​ញៀន ១ ​ករណី នៅ​ភូមិ​សាលា​ម្នាង ឃុំ-​ស្រុកស្រែ​អំបិល ខេត្តកោះកុង​កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ វេលា​ម៉ោង១១ ​និង​២០នាទី​ព្រឹក។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន ៣ នាក់ គឺ​ទិ១ឈ្មោះ អាន ស៊ី​នួន ភេទប្រុស ឆ្នាំ២៥​ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរកម្មករ ទីលំនៅ ភូមិ​សាលា​ម្នាង ឃុំ-​ស្រុក ស្រែអំបិល ខេត្តកោះកុង​, ទី២ឈ្មោះ ពី ប៊ុ​ន​សៀន ភេទប្រុស អាយុ៣២ឆ្នាំ ខ្មែរ មិន​ពិតប្រាកដ ទីលំនៅ ភូមិ​សាលា​ម្នាង ឃុំ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​ និងទី៣ឈ្មោះ អ៊ំ តុលា ភេទប្រុស អាយុ៣០​ឆ្នាំ ខ្មែរ មិន​ពិតប្រាកដ ទីលំនៅ ភូមិ​សាលា​ម្នាង ឃុំ​ស្រុក​ស្រែអំបិល ខេត្តកោះកុង។​

    ប៉ូលិស​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ស​ក្រាម ប្រភេទ មេ​តាំ​ហ្វី​ត​តាមី​ន (ice) ចំនួន ២ កញ្ចប់​តូច​ស្មើនឹង ០.៧៦ ក្រាម និង​ឧបករណ៍​សំរាប់​ជក់​កញ្ឆា ២។​

    បច្ចុប្បន្ន បាន​កសាង​សុំ​រឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​នា​ថ្ងៃនេះ​ដើម្បី ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់