adverise with khmeread Unnamed %284%29

បុរស​ជនជាតិ​អាមេរិក​ម្នាក់​ដួល​បោក​ក្បាល​នៅលើ​ការ៉ូ​ស្លាប់​

    សៀមរាប ​៖ សន្តិសុខ​សណ្ឋាគារ​ម្នាក់​បាន​ប្រទះឃើញ​ជនជាតិ​បរទេស​ម្នាក់​ដេកស្លាប់​នៅក្បែរ​សណ្ឋាគារ​លានជល់ដំរី ជ្រុង​ខាងកើត​ដែល​ករណីនេះ​កើតឡើង​នៅ​ភូមិ​មណ្ឌល់​១ សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប​នៅវេលា​ម៉ោង​៦​ និង​២០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦ នេះ។​

    លោក​វរៈសេនីយ៍ទោ វ៉ាន់ រិ​ទ្ធ នាយប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍ ខេត្តសៀមរាប បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ PHILLIP HOUSTON ROLEN ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​អាមេរិក ជា​ភ្ញៀវ​ទេសចរណ៍ ចូលមក​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦ មក​ស្នាក់នៅ​សណ្ឋាគារ​កើតហេតុ​ខាងលើ បន្ទប់​លេខ​៤០ ជាមួយ​ប្រពន្ធ​។​

    ប្រពន្ធ​នៃ​សព បាន​រៀបរាប់​ប្រាប់​ប៉ូលិស​ថា ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​តាំងពី​ល្ងាច រហូតដល់​ជិត​ភ្លឺ នៅ​តំបន់​ផាប់​ស្ទ្រី​ត​ទើប​ត្រឡប់មក​សណ្ឋាគារ​វិញ​។​

    ក្រោយពេល​កើតហេតុ​ប៉ូលិស​បច្ចេកទេស​វិទ្យាសាស្ត្រ និង​លោកគ្រូ​ពេទ្យ​អម​តុលាការខេត្ត​សៀមរាប​បាន​ចុះទៅពិនិត្យ​សាកសព និង​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ផឹកស្រា​ហួសកំណត់ អាច​បណ្ដាលឱ្យ​គាំង​បេះ​ដួង ហើយ​ដួល​បោក​ក្បាល​នៅលើ​ការ៉ូ​បណ្ដាល​ឱ្យ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​ស្លាប់​។​

    បច្ចុប្បន្ន​សព​ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​អង្គរ រង់ចាំ​មានការ​ឯកភាព​ពី​ស្ថានទូត​ជាមុនសិន​៕

adverise with khmeread

មតិយោបល់