Untitled 1

ជំងឺ​ដែល​ធ្វើឱ្យ​ពោះវៀន​ទល់​មក​ស្បែក​ពោះ​នេះ​បង្ក​ការឈឺចាប់​ខ្លាំង មនុស្ស​គ្រប់គ្នា​ងាយ​នឹង​កើត​ជំងឺ​នេះ​ដោយសារ​សកម្មភាព​ដែល​លោក​អ្នកធ្វើ​រាល់ថ្ងៃ​ទាំងនេះ

    ​អ្នក​ច្បាស់​ជា​ឮ​ជំងឺ​នេះ​ជា​យូរ​មកហើយ ប្រុងប្រយ័ត្ន​ជាមួយ​ជំងឺ​នេះ​កុំឱ្យ​វា​មាន​នៅលើ​ខ្លួន​របស់​អ្នក​។ មាន​មនុស្ស​មួយចំនួន​បាន​យល់ច្រឡំ​ពី​មូលហេតុ​ដើម​ជំងឺ​ក្លន (Hernia)​។ ក្លន​កើតឡើង នៅពេល​សរីរាង្គ​រុញ​សាច់ដុំ ឬ​ជាលិកា​នៅត្រង់ចំណុច​ណាមួយ​នៅលើ​រាងកាយ​ឡើង​ចេញ​ជា​ប៉ោង​មក​ស្បែក​ពោះ​។ វា​ជារឿយៗ​កើត​នៅក្នុង​ពោះ ប៉ុន្ដែ​វា​ក៏​អាច​កើត​នៅលើ​ភ្លៅ នៅលើ​គូថ ឬ​តំបន់​ក្រលៀន​។​

​    ​មូល​ហេតុដែល​បណ្ដាលឱ្យ​កើត​ជំងឺ​ក្លន មាន​ច្រើន​កត្តា ដូច​រៀបរាប់​ខាងក្រោម​នេះ​៖

​    ​* តាម​វេជ្ជសាស្ត្រ​មូល​ហេតុដែល​ធ្វើឱ្យ​កើត​ជំងឺ​នេះ គឺ​៖
​    ​- ការ​ទល់លាមក​រ៉ាំរ៉ៃ​
​    ​- ការ​ប្រឹង​បន្ទោរ​បង់​ខ្លាំង​
​    ​- ការ​ប្រឹង​ផើម​ខ្លាំងពេក​
​    ​- ការលើក​វត្ថុ​ធ្ងន់​ដោយ​គ្មាន​ការគាំទ្រ​ត្រឹមត្រូវ​
​    ​- លើក​វត្ថុ​ធ្ងន់ៗ​មិន​ត្រឹមត្រូវ​
​    ​- ហាត់​ធ្វើ​កីឡា​ខ្លាំងពេក​
​    ​- ជីវិត​សុខ​ស្រួល​ជ្រុល​
​    ​- មិនសូវ​ធ្វើ​លំ​ហាត់ប្រាណ ជាពិសេស​ត្រង់​សាច់ដុំ​ក្បាលពោះ និង​ក្រោម​ក្រោយខ្នង​
​    ​- ប្រឹង​កណ្ដាស់​ពេក​
​    ​- អង្គុយ​កោង​ខ្នង​ខុស​បច្ចេកទេស ឬ​ញឹកញាប់​ពេក​
​    ​- បរិភោគ​ច្រើនពេក​
​    ​- ធាក់​កង់ និង​ហែល​ទឹក​ឆ្ងាយ​ពេក​
​    ​- រត់​ម៉ា​រ៉ា​តង់​ហួស​ពី​សមត្ថភាព​ខ្លួន​
​    ​- ពាក់​ខ្សែក្រវ៉ាត់​តឹង​ពេក​
​    ​- ធ្វើ​ឥរិយាបថ​មិនល្អ ដោយ​ប្រឹង​ត្រង់​ក្បាលពោះ​ខ្លាំងពេក​។​

​    ​សំណួរ​សួរថា​តើ​វា​អាច​ព្យាបាល​បានដែរ​ឬទេ​? ចម្លើយ​យ៉ាងខ្លី​ប្រភេទ​ជំងឺ​នេះ​មានតែ​វះកាត់​ទេ​ទើប​អាចជួយ​បាន​៕

អ្នកនឹងចូលចិត្ត

មតិយោបល់