adverise with khmeread 1

ញាក់សាច់​! កញ្ចែ​មាស​ផ្ទុក​កាមរោគ​កំពុង​លុកលុយ​ចក្រភព​អង់គ្លេស​

    ​ហ្វូង​កញ្ចែ​មាស "​ដែល​ផ្ទុក​កាមរោគ​គ្រោះថ្នាក់​" កំពុង​បង្ហាញមុខ​ក្នុង​ចក្រភព​អង់គ្លេស បន្ទាប់ពី​ធ្វើដំណើរ​ពី​អាស៊ី និង​អាមេរិក​ខាងជើង​។ នេះ​បើតាម​ប្រភពព័ត៌មាន​អង់គ្លេស Metro ផ្សាយ​កាលពី​ថ្ងៃអាទិត្យ ទី​៣០ តុលា​។​

​    ​កញ្ចែ​មាស​ត្រូវគេ​ជឿថា​ផ្ទុក​នូវ​ជំងឺ​កាមរោគ​ដ៏​គ្រោះថ្នាក់​។ ប្រជាជន​អង់គ្លេស​រាប់សិប​នាក់​បាន​រាយការណ៍​រួចមកហើយ​ថា​បានឃើញ​កញ្ចែ​មាស​នេះ​នៅក្នុង​បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និង​បន្ទប់ដេក​។ 

​    ​លោក Daniel McGlone មកពី​ក្រុង Southampton បាន​ថតរូប​កញ្ចែ​មាស​រាប់សិប​ក្បាល​នៅលើ​បង្អួច​ផ្ទះ​របស់លោក ខណៈ​លោក Duane Richardson មកពី Peterborough បាន​ថតរូប​កញ្ចែ​មាស​ច្រើន​ក្បាល​នៅក្នុង​ឡាន​របស់គាត់​។ 

​    ​ក្រុម​អ្នកជំនាញ​និយាយថា កញ្ចែ​មាស​ភាគច្រើន​ជា​ប្រភេទ​ស្លាប​ខ្មៅ​និង​ក្រហម​អុចៗ កំពុង​សម្ងំ​រស់នៅក្នុង​ផ្ទះ​របស់​មនុស្ស​។​

​    ​ពួក​អ្នកជំនាញ​ព្រមាន​ថា សត្វ​នេះ​បង្ក​ការ​គំរាម​ខ្លាំង​ដល់​មនុស្ស​ព្រោះ​វា​ផ្ទុក​ជំងឺ​កាមរោគ​ហៅថា Laboulbeniales ដែល​អាច​ចម្លង​ដល់​មនុស្ស​ពេល​វា​ពាក់​គ្នា​៕ 

​ប្រភព​៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់