adverise with khmeread Untitled 1

ពេល​ឡើងដល់​យន្តហោះ កុំ​បោះចោល "​ប័ណ្ណ​ឡើង​យន្តហោះ​" មើល​វីដេអូ​នេះហើយ​ភ័យ​ខ្លួន​

    ​មុនពេល​ឡើង​យន្តហោះ យើង​ក្តាប់​ប័ណ្ណ​ឡើង​យន្តហោះ​ក្នុង​ដៃ​យ៉ាង​ប្រយ័ត្ន ដូច​អាយុជីវិត​យើង​យ៉ាង​អ៊ីចឹង ព្រោះ​បើ​គ្មាន​វា​ទេ យើង​មិនអាច​ឡើង​យន្តហោះ​បានទេ​។ 

​    ​ពេល​ឡើង​យន្តហោះ​ភ្លាម យើង​ខ្ជីខ្ជា​ណាស់ ដោយ​ទុក​សំបុត្រ​ឡើង​យន្តហោះ​ក្រោម​សៀវភៅ ទស្សនា​វ​ដ្តី ឬ បោះ​ចូល​ធុងសំរាម​។ 

​    ​ពេល​មើល​វីដេអូ​ខាងក្រោម​ទើប​លោកអ្នក​ដឹងខ្លួន​ថា កន្លងមកនេះ​បាន​ធ្វេសប្រហែស​កម្រិតណា ជាមួយ​សំបុត្រ​ឡើង​យន្តហោះ​។ 

​    ​យោងតាម​ក្រុមហ៊ុន​សន្តិសុខ Krebs បានឱ្យដឹងថា រាល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ជាធម្មតា​ត្រូវបាន​កត់ត្រា​ដោយ​កូដ​សម្ងាត់​នៅលើ​សំបុត្រ​។ 

​    ​បើ​ជនខិលខូច​លួច​ថត ឬ រើស​បាន​សន្លឹក​ប័ណ្ណ​ឡើង​យន្តហោះ​របស់លោក​អ្នក ពួកវា​អាច​យក​បា​កូដ (Bar Code) ដាក់​ចូលទៅ​វេ​ប​សាយ Inlite’s ដើម្បី​ស្កែ​ន​មើល​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់លោក​អ្នក​។ 

​    ​អ្នកជំនាញ​កោសល្យវិច័យ​មកពី CBS លោក Winston Krone និយាយថា បា​កូដ​នោះ​ផ្ទុក​នូវ​ព័ត៌មាន​ដូចជា អាសយដ្ឋាន​អ៊ីមែល​ផ្ទាល់ខ្លួន អាសយដ្ឋាន​ស្នាក់នៅ និង​លេខ​ទូរស័ព្ទ​។ ជនខិលខូច​ជាពិសេស Hacker អាច​រកឃើញ​អ្នក​គ្រប់ពេលវេលា ហើយ​រាល់​សកម្មភាព​ដែល​លោក​អ្នកធ្វើ​ទាក់ទង​អ៊ីមែល ឬ ធនាគារ​តាមរយៈ​អេ​ឡិច​ត្រូ​និ​ច ងាយ​នឹងត្រូវ​វា​លួច​យកបាន​ណាស់​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់