adverise with khmeread Untitled 1

គ្រោះថ្នាក់​ណាស់​សម្រាប់​អ្នក​មក​ផ្ញើ​ជីវិត​! អ្នកបើក​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស​សម្រេច​កាម​លើ​យន្តហោះ​ជាមួយ​សៀវភៅ​ទស្សនា​វ​ដ្តី​អាសអាភាស​

    ​ពី​ឡុ​តរបស់​ក្រុមហ៊ុន​អាកាសចរណ៍ British Airways ម្នាក់​ត្រូវបាន​ផ្អាក​ពី​ការងារ​ចំពេល​មានការ​អះអាងថា គាត់​សម្រេច​កាម​ដោយ​ខ្លួនឯង​នៅ​កន្លែង​បញ្ជា​យន្តហោះ ខណៈ​កំពុង​ហោះហើរ​នៅ​កម្ពស់ ១១.៦០០ ម៉ែត្រ​។ នេះ​បើ​ផ្អែក​តាម​កាសែត The Sun ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ ទី​៣០ តុលា​។ 

​    ​កា​ពី​តែ​ន​យន្តហោះ​ឈ្មោះ Colin Glover វ័យ ៥១ ឆ្នាំ ត្រូវបាន​លុបចេញ​ពី​បញ្ជី​អ្នកបើកបរ​យន្តហោះ បន្ទាប់ពី​មាន​អ្នករាយការណ៍​ទៅ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ទាក់​ទិ​ង​នឹង​រូបភាព​ដ៏​គួរឱ្យ​រអើម​ដែល​ប្រហែលជា​ថត​បាន​នៅក្នុង​យន្តហោះ Boeing 777 ខណៈ​កំពុង​ហោះហើរ​ផ្លូវ​ឆ្ងាយ​។​

​    ​លេខ​កូដ​នៅលើ​កន្លែង​បញ្ជា​យន្តហោះ​បង្ហាញថា រូបភាព​ទាំងនេះ​ត្រូវបាន​ថត​នៅ​យន្តហោះ​ពីរ​ផ្សេងគ្នា (​គាត់​សម្រេច​កាម​លើ​យន្តហោះ​ពីរ​ផ្សេងគ្នា​ហើយ​ថតរូប​ទុក​)​។​

​    ​ក្រុម​អាកាសចរណ៍​ខាងលើ​បានបញ្ជាក់​កាលពី​ថ្ងៃទី ២៩ ខែតុលា​ថា ខ្លួន​បាន​ស៊ើបអង្កេត​លើ​រូបភាព​ទាំងនេះ​ថា​តើ​វា​ត្រូវបាន​ថត​ឡើង​នៅ​អំឡុងពេល​ហោះហើរ​លើ​អាកាស​ឬ​យ៉ាងណា​។​

​    ​លោក Glover ដែល​បាន​រៀបការ​ពីរដង​រួចមក​នោះ និង​ធ្វើ​ជាកា​ពី​តែ​ន​នៅ​ក្រុមហ៊ុន British Airways តាំងពី​ឆ្នាំ ១៩៩០ បាន​ច្រានចោល​ថា គាត់​មិនមែនជា​ម្ចាស់​រូបភាព​ទេ ប៉ុន្តែ​គាត់​ប្រហែលជា​អស់តំណែង​ប្រសិនបើ​ក្រុមហ៊ុន​មិន​យល់ស្រប​ដូច​គាត់​។​

​    ​អ្នកជំនាញ​ខាង​អាកាសចរណ៍​ឈ្មោះ Chris Yates បាន​និយាយថា "​នេះ​គឺ​ពិតជា​គ្រោះថ្នាក់​ណាស់​ប្រសិនបើ​យន្តហោះ​កំពុង​ហោះហើរ​។ ប្រសិនបើ​អ្នក​កំពុង​ហោះហើរ អ្នក​អាច​ហោះ​ក្នុង​ភាពចលាចល​ធ្ងន់ធ្ងរ​បាន​។ មនុស្ស​ម្នាក់នេះ​ស្ថិតក្នុង​គ្រោះថ្នាក់​បាត់បង់​យន្តហោះ និង​ការងារ​របស់គាត់​"​។​

​    ​លោក Glover ដែលមាន​កូនប្រុស​ធំ​ដឹងក្តី​ម្នាក់ ជារឿយៗ​គ្រប់គ្រង​យន្តហោះ 777 ដោយ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ដោយ​រួមបញ្ចូល​ទាំង​ប្រទេស​អាមេរិក តំបន់​កា​រ៉ា​អ៊ី​ព និង​អាស៊ី​ខាងកើត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់