adverise with khmeread 1

ផុយ​ដូច​ផេះ​! លុយ ៣២ លាន​ដុង​ស្រួយ​ដូច​នំក្រៀប ដោយសារ​ក្មេងប្រុស​ម្នាក់​យកលុយ​សើម​ទៅ​ស​ម្ងួ​ត​ជាមួយ​ឧបករណ៍​ផ្លុំ​សក់​

    ​បុរស​ឈ្មោះ Pham Dinh Hau តែង​យក​ប្រដាប់​ផ្លុំ​សក់មក​ស​ម្ងួ​ត​លុយ​ពេលណា​ដែល​វា​ត្រូវ​ទឹក​សើម ប៉ុន្តែ​លើក​នេះ​ប្រហែលជា​លើកចុងក្រោយ​ហើយ​ដែល​គាត់​ធ្វើ​ដូច្នេះ​។ 

​    ​កាលពី​ថ្ងៃទី ១៣ ខែសីហា Pham Dinh Hau មកពី​ខេត្ត Hung Yen ត្រូវ​ភ្លៀង​ទទឹក​ខ្លួន ហើយ​ចៃដន្យ​លុយ​ដាក់​តាម​ខ្លួន​ចំនួន ៣២ លាន​ដុង (១.៥០០ ដុល្លារ​) ត្រូវ​ទទឹកជោគ​។​

​    ​បុរស​នោះបាន​ប្រាប់​កាសែត​យុវជន​ថា វា​មិនមែនជា​លើកទីមួយ​ទេ​ដែល​លុយ​របស់គាត់​សើម​ដូច្នេះ​។ គាត់​តែ​ប្រើ​ប្រដាប់​ផ្លុំ​សក់​ដែល​បើកភ្លើង​តិច មក​ដោះស្រាយ​បញ្ហា​លុយ​សើម​បាន​ជោគជ័យ​ជានិច្ច​។ ដោយហេតុ​នេះហើយ​ទើប​គាត់​ទុកចិត្ត​ឱ្យ​ប្អូនប្រុស​គាត់​អាយុ ១២ ឆ្នាំ ជួយ​ផ្លុំ​លុយ​ជំនួស​។ 

​    ​ជា​អកុសល ដោយ​មិន​ធ្លាប់​ផ្លុំ​លុយ​ពីមុន​សោះ​នោះ ក្មេងប្រុស​នោះបាន​ផ្លុំ​លុយ​នោះ​ក្លាយជា​ក្រដាស​ស្រួយ​ផុយ​ជា​ផេះ ដោយសារ​បើក​លេខ​ខ្ពស់បំផុត​។ 

​    ​លោក Dao Minh Tu ទេសាភិបាលរង​ធនាគារជាតិ​វៀតណាម​និយាយថា ដរាបណា​លុយ​នោះ​នៅ​មើល​ស្គាល់ លុយ​នោះ​នៅតែមាន​តម្លៃ ហើយ​គាត់ (Pham Dinh Hau) អាច​ប្តូរ​យកលុយ​ល្អ​បាន​វិញ​។ 

​    ​សំណាងល្អ​លុយ​របស់ Pham Dinh Hau មើលទៅ​នៅ​ដូចដើម ២៦ លាន​ដុង (១.១០០ ដុល្លារ​) គ្រាន់តែ​ប៉ះ​ទៅ​ដូច​នំក្រៀប​ប៉ុណ្ណោះ ដូច្នេះ​គាត់​អាច​ប្តូរ​យកលុយ​ល្អ​បាន​ចំនួន ២៦ លាន​ដុង​មកវិញ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់