Untitled 1

ទាំងនេះ​គឺជា​រឿង​កើតឡើង​នៅពេល​អ្នក​អស់​រដូវ ប៉ុន្តែ​គ្មាន​នរណា​ប្រាប់​អ្នក​ទាល់តែសោះ​!

    ​អវត្តមាន​ការ​មករ​ដូ​វ​យ៉ាងហោចណាស់​មួយឆ្នាំ​គឺជា​ការចង្អុល​បង្ហាញថា ស្ត្រី​ម្នាក់​កំពុង​ប្ដូរ​ពី​ការបន្ត​ពូជ​ទៅជា​មិនអាច​បន្ត​ពូជ​បាន​ក្នុង​ជីវិត​។ នេះ​បង្ហាញថា​នាង​ចូល​ក្នុងការ​អស់​រដូវ​ហើយ​។ សម្រាប់​ស្ត្រី​ភាគច្រើន​អស់​រដូវ​ចាប់ផ្ដើម​នៅ​អាយុ ៥១ ឆ្នាំ​។​

​    ​មាន​ស្ត្រី​ជាច្រើន​បានគិត​ថា​ការ​អស់​រដូវ មាន​ភាពងាយស្រួល​ដល់​ពួកគេ ដោយ​ពួកគេ​មិនចាំបាច់​មាន​វដ្ត​រដូវ​វេទនា​ខ្លួន ឬ​ពិបាក​ប្រើ​ផលិតផល​ផ្សេងៗ ហើយ​ពួកគេ​អាចមាន​គម្រោង​ផ្សេង​ដោយ​មិន​ខ្វល់​ពី​ការ​មក​រដូវ​។​

​    ​ប៉ុន្ដែ​ជាការ​ពិត ការ​អស់​រដូវ​ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ​ច្រើន​លើ​រាងកាយ ដែល​គ្មាន​នរណា​បាន​ប្រាប់​អ្នក​ទេ​។​

​    ​ទាំងនេះ​គឺជា​រឿង​កើតឡើង​នៅពេល​អ្នក​អស់​រដូវ​៖
​    ​១. ក្តៅ​រោលរាល​ពេញ​ខ្លួន​អាច​បន្ត​ច្រើន​ឆ្នាំ​
​    ​២. ហត់នឿយ​អស់កម្លាំង​ល្ហិតល្ហៃ​
​    ​៣. ឡើង​ទម្ងន់ ឬ​ធាត់​
​    ​៤. សក់​ចាប់ផ្ដើម​ស្ដើង និង​ជ្រុះ​ជា​បណ្ដើរៗ​
​    ​៥. មាន​បញ្ហា​រឿង​គេង​មិន​លក់​
​    ​៦. ឆ្អឹង​ខ្សោយ និង​បាក់ឆ្អឹង សម្រាប់​អ្នក​ដែល​អស់​រដូវ​អាយុ ៥០ ឡើង​
​    ​៧. ស្បែក​ស្ងួត​ខ្លាំង​
​    ​៨. ប្រែប្រួល​អារម្មណ៍​ញឹកញាប់​
​    ​៩. ចាប់ផ្ដើម​ឡើង​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​អាក្រក់​ក្នុង​រាងកាយ​
​    ​១០. មាន​បញ្ហា​ការចងចាំ​៕

ប្រភព៖ women's health

អ្នកនឹងចូលចិត្ត

មតិយោបល់