adverise with khmeread 1

បុរស​ម្នាក់​បរិច្ចាគ​ថ្លើម​មួយផ្នែក​ឱ្យទៅ​ជន​ចម្លែក​ជិត​ស្លាប់​ម្នាក់ ប៉ុន្តែ​ពីរ​ឆ្នាំក្រោយ នាង​បានប្រគល់​បេះដូង ១០០% ក្នុង​អាពាហ៍ពិពាហ៍ សឹង​មិន​គួរឱ្យ​ជឿ​មួយ​

    ​ខាងក្រោម​នេះ​គឺជា​រឿង​ពិត​ពី​ស្នេហា​ដ៏​គួរឱ្យ​រំភើបចិត្ត​មួយ​ដែល​បានកើត​ឡើង​នៅឯ​សហរដ្ឋអាមេរិក​។​

​    ​រឿង​ស្នេហា​ដ៏​អស្ចារ្យ​នេះ​បាន​កើតឡើង​ជាមួយ​ដំណឹង​ដ៏​អាក្រក់​មួយ​។ នាង Heather បានកើត​ជំងឺថ្លើម​ដំណាក់កាល​ទី​បួន ហើយ​នាង​បាន​បាក់​ទឹកចិត្ត​ជាខ្លាំង បន្ទាប់ពី​គ្រូពេទ្យ​បាន​ប្រាប់​នាង​ថា នាង​មាន​ពេល​តែ​បួន​ខែ​ប៉ុណ្ណោះ​ដើម្បី​រស់​។ នាង​វ័យ ២៧ ឆ្នាំ​រូបនេះ​បាន​និយាយ​ពី​រឿងរ៉ាវ​របស់ខ្លួន​ថា "​នៅពេលនោះ ខ្ញុំ​មាន​អារម្មណ៍​ថា រាងកាយ​របស់ខ្ញុំ​ចុះខ្សោយ​តែម្តង​"​។ នាង​ត្រូវការ​ការវះកាត់​ថ្លើម ប៉ុន្តែ​នាង​មាន​ពេលវេលា​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ស្វែងរក​អ្នក​បរិច្ចាគ​។ នៅពេលនោះ​ហើយ​ដែល​លោក Chris បាន​ចូលក្នុង​ជីវិត​របស់​នាង​។​

​    ​លោក Chris បានឮ​ពី​ស្ថានភាព​របស់ Heather ដោយ​ចៃដន្យ​នៅ​កង់​ទីន​ក្នុង​កន្លែងធ្វើការ​របស់​គាត់​។ ប៉ុន្តែ​មាន​ហេតុផល​មួយចំនួន​ដែល​គាត់​បង្ខំចិត្ត​ជួយ​មនុស្ស​ដែល​គាត់​មិន​ធ្លាប់​ស្គាល់​ពីមុនមក​ម្នាក់នេះ​។ លោក​បាន​និយាយថា "​ខ្ញុំ​បាន​ចំណាយពេល​បួន​ឆ្នាំ​ក្នុង​កងទ័ព​ម៉ា​រី​ន ហើយ​ខ្ញុំ​បាន​រៀន​មេរៀន​មួយ​ថា មិនត្រូវ​រត់​គេ​ពី​រឿង​ណាៗ​ទាំងអស់​។ ដូច្នេះ​ខ្ញុំ​បាន​និយាយ​ទៅកាន់​ខ្លួនឯង​ថា អឺ​! ប្រសិន​ខ្ញុំ​អាចជួយ​បាន ខ្ញុំ​នឹង​ជួយ​"​។​

​    ​លោក Chris និង Heather មិនបាន​ជួបគ្នា​រហូតដល់​គាត់​បានធ្វើ​តេស្ត ហើយ​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺថា ថ្លើម​របស់គាត់​ត្រូវ​ម៉ាច់​តែម្តង​។ រឿងរ៉ាវ​នេះ​បានប្រែក្លាយ​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​បុរស​ម្នាក់​ទៅជា​រឿងរ៉ាវ​ស្នេហា​ដ៏​អស្ចារ្យ​មួយ​។​

​    ​លោក Chris មិន​ត្រឹមតែ​ជួយសង្គ្រោះ​ជីវិត​របស់ Heather នោះទេ ប៉ុន្តែ​គាត់​ក៏​សង្គ្រោះ​ជីវិត​ឯកោ​ខ្លួនឯង​ដោយ​រៀបការ​ជាមួយ​នាង គឺ​ពីរ​ឆ្នាំក្រោយ​ការវះកាត់​របស់​អ្នក​ទាំងពីរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់