adverise with khmeread 23

ញាក់សាច់​! មេរោគ​សាហាវ​មួយ​អាច Root ប្រព័ន្ធ Android រាប់រយ​លាន​គ្រឿង​

    ​ក្រុម​ស្រាវជ្រាវ​នៅ​មន្ទីរពិសោធន៍ VUSec បានបង្ហាញ​ដោយ​ជោគជ័យ​អំពី​ការវាយប្រហារ​របស់ Drammer ដែលមាន​ការរួមបញ្ចូល​គ្នា​ជាមួយនឹង​មេរោគ Rowhammer ទៅលើ​ឧបករណ៍​ដែល​ប្រើ Hardware ប្រភេទ​ប្រើប្រាស់ ARM​។ ការវាយប្រហារ​នេះ​មាន​សក្ដានុពល​ដោយ​អាច Root ឧបករណ៍​ប្រើ​ប្រព័ន្ធ Android រាប់រយ​លាន​គ្រឿង​។​

​    ​Drammer គឺជា​មុខងារ​មួយ​របស់​កុំព្យូទ័រ​ប្រើ​ដើម្បី Root ឧបករណ៍ Android លើ​ទូរស័ព្ទដៃ​គ្រប់​ប្រភេទ​។ ថ្វីបើ​វា​អាច Root ឧបករណ៍ Android ក៏ពិតមែន ប៉ុន្ដែ​វា​មាន​ភាពស្មុគស្មាញ​ក្នុង​ប្រើប្រាស់ ដោយ​ទាមទារ​ឱ្យ​អ្នក​យល់ច្បាស់​ពី​របៀប​ប្រើ​កម្មវិធី​។​

​    ​ដោយឡែក​វា​អាច Root ឧបករណ៍​រហូតដល់​ទៅ Android 6.0.1 ឯណោះ អ្នក​អាច​មើល​ពី​របៀប​គេ Root ឧបករណ៍​នេះ​តាមរយៈ​វីដេអូ​ខាងក្រោម​នេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់