adverise with khmeread 1

បុរសៗ​ដែល​ចង់​រួមដំណេក​បានយូរ ហើយ​ទប់​កុំឱ្យ​ឆាប់​ចេញ​ទឹកកាម មាន​ផលប៉ះពាល់​ដល់​សុខភាព​ទេ​? (១៨+)

    ​បុរស​មួយចំនួន​តែងតែ​ប្រាថ្នា​ចង់បាន​ការរួម​មេត្រី​ស្រណុក​សុខ​ស្រួល​ជាមួយ​ដៃគូ ហើយក៏​តែងតែ​រក​គន្លឹះ និង​បច្ចេកទេស​រួមមេត្រី​យ៉ាងណា​ឱ្យ​ដៃគូ​មាន​អារម្មណ៍ល្អ អាច​ទទួលយកបាន​។ ជាទូទៅ​បុរស​ខ្លះ​តែងតែ​មានបំណង​ចង់​រួមភេទ​យូរ​ជាមួយ​ដៃគូ ដើម្បីឱ្យ​ដៃគូ​រួមភេទ​អស់​ចិ​ត្ដ និង​ដល់​ចំណុចកំពូល​ដូចគ្នា​។ ដើម្បី​ផ្ដល់​សេចក្ដីសុខ ឱ្យ​ដៃគូ​ក្នុងពេល​រួមភេទ​នោះ បុរស​ទាំងអស់​គួរ​ជ្រើសរើស​វិធី​ទប់​ការបញ្ចេញ​ទឹកកាម ព្រោះ​អាច​ផ្ដល់ឱ្យ​ដៃគូ​មាន​អារម្មណ៍​ស្រណុក សុខ​ស្រួល​ដូចគ្នា​។ 

​    ​* ហេតុអ្វី​ត្រូវ​ទប់​ការបញ្ចេញ​ទឹកកាម​
​    ​វិធី​ទប់​ការបញ្ចេញ​ទឹកកាម​គឺជា​មធ្យោបាយ​មួយ​ដើម្បីឱ្យ​ដៃគូ​រួមភេទ​ដល់​ចំណុចកំពូល​ទាំងអស់គ្នា​។ បុរស​មួយចំនួន​ដែល​រួមភេទ​ទប់ទឹក​កាម​មិនឱ្យ​បញ្ចេញ​មក​លឿន គឺមាន​បំណង​ចង់ឱ្យ​ដៃគូ​របស់គាត់​ឈានដល់​ចំណុចកំពូល​ដំណាលគ្នា​ផងដែរ​។ 

​    ​ដូច្នេះ​វិធី​ទប់​ទឹកកាម​ប្រសិនបើ​អាចធ្វើ​ទៅរួច បុរស​គ្រប់រូប​គួរតែ​ធ្វើ ព្រោះ​វា​ជា​សេចក្ដីសុខ​មួយ​សម្រាប់​ផ្ដល់​ចំពោះ​ដៃគូ​រួមភេទ របស់ខ្លួន​។ ករណីខ្លះ​បុរស​មួយចំនួន​គិតតែ​ពី​ផលប្រយោជន៍​ខ្លួនឯង នៅពេល​បើក​យុទ្ធនាការ​រួមភេទ​ម្ដងៗ​ប្រាថ្នា​ឱ្យតែ​រួចៗ ដូច្នេះហើយ ដៃគូ​ហាក់បីដូច​មិនសូវ​ចាប់អារម្មណ៍​ចំពោះ​ការរួម​ភេទ​នៅពេល​ក្រោយ​ឡើយ​។ ដូចនេះ​បុរស​ទាំងឡាយ​ត្រូវ​ជ្រើសរើស​វិធី​រួមភេទ យ៉ាងណា​ឱ្យបាន​ផ្ដល់​សេចក្ដីសុខ​ដល់ដៃ​គូ​ទើប​ត្រឹមត្រូវ​។​

​    ​* វិធី​ទប់​ការបញ្ចេញ​ទឹកកាម​ប៉ះពាល់​ដល់​សុខភាព​ទេ​?
​    ​បុរស​ទាំងឡាយ​នៅពេល​រួមភេទ ប្រសិនបើ​ប្រើប្រាស់​វិធី​ទប់​ការបញ្ចេញ​ទឹកកាម​បានជា​រឿង​ដ៏​ប្រសើរ​មួយ មិន​ធ្វើឱ្យ ប៉ះពាល់​ដល់​សុខភាព​ឡើយ ហើយក៏​ជា​វិធីសាស្ដ្រ​ដ៏​ល្អ​ផងដែរ​។ តាម​ការស្រាវជ្រាវ​មួយចំនួន​បាន​បញ្ជាក់ថា មាន​បុរស​ច្រើនណាស់ ដែល​ប្រាថ្នា​ការ​ទប់ទឹក​កាម​មិន​ចង់ឱ្យ​ចេញ​លឿន ព្រោះ​ការចេញ​ទឹកកាម​លឿន​ធ្វើឱ្យប៉ះពាល់​ដល់ដៃ​គូ​រួមភេទ ហើយ​បុរស​ប្រភេទ​នេះ អាចធ្វើឱ្យ​ដៃគូ​ធុញទ្រាន់​ផងដែរ​។ បុរស​ប្រមាណ​ជាង​៥០​ភាគរយ​តែងតែ​កង្វះ​នូវ​សមត្ថភាព​ក្នុងការ​រួមភេទ​។ មានន័យថា​បុរស​ទាំងនោះ​គ្រាន់តែ​ចាប់ផ្ដើម​រួមភេទ​ភ្លាម​ក៏​បញ្ចេញ​ទឹកកាម​តែម្ដង​។ ករណីខ្លះ​វា​អាច​បណ្ដាលមកពី​មាន​ជំងឺ​ផ្នែក​ផ្លូវភេទ​ផ្សេងៗ​ផងដែរ​។​

​    ​* ដំបូន្មាន​អ្នកជំនាញ​

​    ​បុរស​ទាំងឡាយ​គួរតែ​រៀន​ពី​របៀប​ទប់​ការបញ្ចេញ​ទឹកកាម ខណៈពេល​ធ្វើការ​រួមភេទ​ម្ដងៗ​ជាមួយ​ដៃគូ ព្រោះ​ថាបើ​មិន ចេះ​ពី​របៀបនេះ​ទេ លោកអ្នក​មិនអាច​ផ្ដល់​សេចក្ដីសុខ​ដល់ដៃ​គូ​រប​ស់លោក​អ្នក​បានឡើយ ហើយ​អាចធ្វើឱ្យ​បាត់​នូវ​ការ​រួមភេទ​ជាមួយ ដៃគូ​នៅពេល​ក្រោយ​ទៀតផង​។ ដោយឡែក​បុរស​ទាំងឡាយណា​ដែល​រួមភេទ​ឆាប់​បញ្ចេញ​ទឹកកាម នោះ​អាច​បណ្ដាលមកពី​មាន​ជំងឺ​ផ្នែក​ផ្លូវភេទ​ផ្សេងៗ​មិនខានឡើយ​។ ដូច្នេះ​គួរ​ប្រញាប់​ទៅកាន់​គ្លីនិក​ឬ​មន្ទីរ​ព្យាបាល ដើម្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក សុខភាព​បុរស​ឱ្យបាន​ឆាប់រហ័ស ព្រោះ​បើ​ទុក​យូរ​វា​អាច​បន្ដ​នូវ​អសមត្ថភាព​ផ្លូវភេទ​ថែមទៀត​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់