4213

ធ្លាប់​សង្ស័យ​ឆេះ Laptop ទេ ពេល​ប្រើ​ឆ្នាំង​សាក​ខុសពី​ឆ្នាំង​សាក​ដើម​? នេះ​ជាការ​បកស្រាយ​ចម្ងល់​

    ​ប្រសិនបើ​អ្នក​ប្រើ​ឆ្នាំង​សាក​កុំព្យូទ័រ​យួរដៃ ដែល​មិនមែនជា​របស់​វា​ភ្ជាប់​មកជា​មួយ ពេលនោះ​មានរឿង​មួយចំនួន​អ្នក​គួរ​ពិចារណា​។ ខណៈ​ឆ្នាំង​សាក​ផ្សេង​គួរតែមាន​កម្លាំង​វ៉ុល និង Polarity ដូច​ឆ្នាំង​សាក​ដើម ឬ Original លោកអ្នក​គួរតែ​ប្រាកដថា បើ​ប្រើ​ឆ្នាំ​ផ្សេង​គួរតែមាន​អាំង​តង់​ស៊ី​តេ និង​កម្លាំង​វ៉ា​ត់​លើ​សវា​ទើបបាន​។ យ៉ាងណាមិញ អ្នក​គួរតែ​ប្រើ​ឆ្នាំ​សាក Original របស់​វា​តែម្ដង​ដែល​ផ្គត់ផ្គង់​ដោយ OEM ដើម្បី​សុវត្ថិភាព​។​

​    ​មានរឿង​អ្វី​ប្រសិនបើ​អ្នក​ប្រើ​ឆ្នាំ​សាក​ខុសពី​ឆ្នាំង​សាក​របស់​កុំព្យូទ័រ​របស់​អ្នក​?

​    ​អ្នក​ប្រហែល​ដឹង​ហើយ​ថា ឆ្នាំង​សាក​នីមួយៗ​ត្រូវបាន​គេ​ផលិតឡើង​ដំណើរការ​ជាមួយនឹង​ភ្លើង​ចូល AC ជាក់លាក់​។ វា​បំ​លែង​ពី AC ទៅ DC ដើម្បី​បញ្ចូល​ភ្លើងអគ្គិសនី​ក្នុង​កម្រិត​ទាប​ទៅ​ឧបករណ៍​របស់​អ្នក​។ ប្រសិនបើ​អ្នក​ចង់​សាក​ថ្ម​ជាមួយនឹង​ឆ្នាំង​សាក​ដែល​មិនមែនជា​របស់​វា បន្ទាប់មក​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ជាមួយនឹង​កម្លាំង​វ៉ុល​របស់​វា និង​អាំង​តង់​ស៊ី​តេ​។ វា​មាន​សរសេ​នៅលើ​ដុំ​ឆ្នាំង​សាក ប្រសិនបើ​វា​បង្ហាញ​វ៉ុល​ដូច​ទៅនឹង​ឆ្នាំង​សាក​របស់​អ្នក លោកអ្នក​អាចយ​កវា​មក​ប្រើ មិនមាន​បញ្ហា​អ្វី​ទេ​។ ប៉ុន្ដែ​ប្រសិនបើ​កម្លាំង​វ៉ុល​របស់​វា​លើស​ច្រើនពេក បន្ទាប់មក​កុំព្យូទ័រ​យួរដៃ​របស់​អ្នក​នឹងត្រូវ​បញ្ចប់​ដោយសារ​វា​ឆេះ​។​

​    ​ដូច្នេះ​មុននឹង​យក​ឆ្នាំង​សាក​ផ្សេង​មក​ប្រើ​អ្នក​គួរតែ​ចាំ​រឿង​បួន​យ៉ាងនេះ​៖
​    ​- ក្បាល​ដោត​ត្រូវ​ដូចគ្នា​
​    ​- កម្លាំង​វ៉ុល និង Polarity ត្រូវ​ដូចគ្នា​
​    ​- អាំង​តង់​ស៊ី​តេ​គួរតែ​ដូចគ្នា ឬ​លើស​
​    ​- ប្រសិនបើ​អាំង​តង់​ស៊ី​តេ​ទាប វា​អាច​នឹង​កម្លោច​ឆ្នាំង​សាក​របស់​អ្នក និង​ធ្វើឱ្យ​កុំព្យូទ័រ​យួរដៃ​ឡើងក​ម្ដៅ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់