adverise with khmeread 1

ពួក​អនាមិក​បញ្ចេញ​វីដេអូ​គំរូ​អំពី​សង្គ្រាមលោកលើកទីបី ដែល​អាច​នឹង​កើតឡើង​! ដឹងថា​ប្រទេស​ណាខ្លះ​ទេ​ដែល​នឹងចូលរួម​?

    ​ប្រសិនបើ​យើង​និយាយ​ពី​លទ្ធភាព​សង្គ្រាមលោក​ទី​បី​ផ្ទុះឡើង មនុស្ស​គ្រប់គ្នា​ច្បាស់​ជាមាន​មតិ​ខុសគ្នា​។ ខណៈ​អ្នកខ្លះ​បាន​ហៅ​រឿងនេះ​ថា មិនអាច​ទៅរួច អ្នក​ខ្លះទៀត ដែល​យោងតាម​ស្ថានការណ៍​បច្ចុប្បន្ន និយាយថា សង្គ្រាមលោក​ទី​បី​ជិត​ផ្ទុះ​ហើយ​។​

​    ​បញ្ហា​នេះ​បានធ្វើឱ្យ​ក្រុម​អនាមិក​បញ្ចេញ​វីដេអូ​មួយ​ដោយ​ព្រមាន​មនុស្ស​ជុំវិញ​ពិភពលោក​ពី​សង្គ្រាមលោក​ទី​បី​។​

​    ​តើ​ការ​ទស្សន៍ទាយ​ពី​សង្គ្រាម​នេះ​មាន​មូលដ្ឋាន​អ្វី​ទៅ​? ពិតណាស់ កាលពីពេល​ថ្មីៗ​នេះ​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​សន្យា​បញ្ជូន​ទ័ព​ទៅ​ប៉ូឡូញ​ដើម្បី​ជួយ​ណា​តូ​នៅជាប់​ព្រំដែន​រុស្ស៊ី ចាប់តាំងពី​សម័យ​សង្គ្រាម​ត្រជាក់​មក​។​

​    ​បើ​យោងតាម​របាយការណ៍​ផ្សេងៗ​ពី​ប្រទេស​រុស្ស៊ី​ឱ្យដឹងថា មន្ត្រី​យោធា និង​ប្រជាជន​រុស្ស៊ី​ជាង ៤០ លាន​នាក់​ទើបតែ​បញ្ចប់​សមយុទ្ធ​ជម្លៀស​ខ្លួន​ក្នុង​គ្រាអាសន្ន​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។ ការហ្វឹកហាត់​នេះ​គឺ​ដើម្បី​រៀបចំ​ប្រជាជន​ឱ្យ​ចេះ​ការពារ​ខ្លួនឯង​ប្រសិនបើ​មានការ​វាយប្រហារ​នុយក្លេអ៊ែរ​ណាមួយ​។​

​    ​វីដេអូ​ខាងក្រោម​នេះ​ក៏បាន​និយាយ​ពី​ចិន​ផងដែរ ដែល​កាលពីពេល​ថ្មីៗ​នេះ មន្ត្រី​ការពារជាតិ​របស់​ពួកគេ​បាន​ប្រាប់​ប្រជាជន​ខ្លួន​ឱ្យ​ត្រៀមខ្លួន​សម្រាប់ "​សង្គ្រាម​របស់​ប្រជាជន​នៅ​សមុទ្រ​"​។ វីដេអូ​នេះ​ក៏បាន​និយាយ​អំពី​ទីតាំង​អាវុធ និង​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​របស់​ចិន​ផងដែរ​។​

​    ​វីដេអូ​អនាមិក​បាន​និយាយថា "​សូម្បីតែ​សហរដ្ឋអាមេរិក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ចិន​បានធ្វើ​តេស្ត​មី​ស៊ី​ល​ឆ្លង​ទ្វីប ដែលមាន​សមត្ថភាព​វាយប្រហារ​គ្រប់​ទីកន្លែង​នៅលើ​ពិភពលោក​ត្រឹម​តែមួយ​ម៉ោង​កន្លះ​ប៉ុណ្ណោះ​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់