0

រឿង​នាង​ទេព​មច្ឆា ថត​ដល់​អេ​ស្ប៉ា​ញ និង​សម្តែង​ដោយ​តួ​ថ្លៃ​កប់​ពពក Lee Min Ho និង​នាង Jun Ji Hyun ចាប់ផ្តើម​ចេញ​ឈុត​ខ្លីៗ​ហើយ​

    ​រឿង​ភាគ "The Legend of the Blue Sea" ដែល​គេ​បាន​រង់ចាំ​យូរ​មកហើយ​នោះ បាន​បញ្ចេញ​រូបភាព​ផ្លូវការ​របស់ខ្លួន ដែលមាន​តួឯក លោក Lee Min Ho និង​នាង Jun Ji Hyun​។​

​    ​រូបភាព​នេះ​បង្ហាញ​ពី Jun Ji Hyun នៅឯ​សមុទ្រ និង Lee Min Ho នៅលើ​គោក​។ រូបភាព​របស់ Jun Ji Hyun អម​ជាមួយ​សំណួរ​មួយ​ថា "​តើ​អ្នក​អន្ទះសារ​ចង់​មើល​ទេ​?" ខណៈ​រូប Lee Min Ho សរសេរថា "​ខ្ញុំ​អន្ទះសា​រណាស់​…"​។​

​    ​រឿង​ភាគ "The Legend of the Blue Sea" និយាយ​អំពី​ការជួបគ្នា​រវាង​នាង​ទេព​មច្ឆា​ចុងក្រោយ​គេ​នៅលើ​ផែនដី​នេះ និង វិចិត្រករ​មួយរូប​។ រឿង​ភាគ​នេះ​ជា​រឿង​ស្នេហា​ប្រឌិត​បែប​ស្រមើល​ស្រមៃ ដែល​បង្កប់​ដោយ​សំណើច​កំប្លែង ព្រោះតែ​វា​លាយឡំ​គ្នា​រវាង​អតីតកាល និង​បច្ចុប្បន្នកាល​។​

​    ​ប្រភពពី​រឿងនេះ​បាន​លាតត្រដាង​ថា "​រូបភាព​របស់​គម្រប​រឿងនេះ​បង្ហាញ Jun Ji Hyun និង Lee Min Ho មុននឹង​ពួកគេ​ជួបគ្នា​។ ការជួបគ្នា​ជា​លើកដំបូង​របស់​ពួកគេ​នឹង​លាតត្រដាង​ក្នុងពេល​ឆាប់ៗ​នេះ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់