Unnamed

បើក​ម៉ូតូ​ក្នុង​លឿន​ជ្រុល​ចង្កូត​ទៅបុក​របង​សកលវិទ្យា​ល័យ IIC ស្លាប់​

    ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាមៗ ខណៈដែល​រូបគាត់​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​ហើយ​រេ​ចង្កូត​ឡើងលើ​ច​ញ្ចើ​ម​ផ្លូវ​ទៅបុក​របង​សកលវិទ្យា​ល័យ​ IIC ​ពេញទំហឹង​តែម្តង។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១ ​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦ នៅជាប់​របង​សកលវិទ្យា​ល័យ អាយ អាយ ស៊ី ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។​

    ជនរងគ្រោះ​មានឈ្មោះ​ តែ គាង​ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ដើម​គរ ឃុំ​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យ​ដឹងថា ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ​MSX ពណ៌​ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FQ-6690 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន។​

    ខណៈ​ដល់​កន្លែងកើតហេតុ​ខាងលើ ក៏​រេ​ចង្កូត​ឡើងលើ​ច​ញ្ចើ​ម​ផ្លូវ​ជ្រុល​ទៅបុក​របង​សកលវិទ្យា​ល័យ អាយ អាយ ស៊ី ពេញទំហឹង​បណ្ដាលឱ្យ​បែក​មួក ​និង​ខ្ទេច​មុខ​ហូរឈាម​ពេញ​ថ្នល់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែកឯ​ម៉ូតូ​វិញ​រង​ការខូចខាត​បន្តិចបន្តួច។​

    ក្រោយពេល​កើតហេតុ មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ រីឯ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្ដិ៍ រង់ចាំ​សាច់ញាតិ​យក​ឯកសារ​គ្រប់គ្រាន់ និង​ប្រគល់ជូន​វិញ​៕

មតិយោបល់