adverise with khmeread Cambodian seafarers released after being held hostage by somali

កម្មករនេសាទកម្ពុជាបួននាក់ត្រឡប់មកដល់ស្រុកកំណើតវិញហើយ ក្រោយពីចោរសមុទ្រចាប់ខ្លួនជិត ៥ ឆ្នាំ

    កម្មករនេសាទកម្ពុជា ៤ នាក់ដែលរំដោះបន្ទាប់ពីត្រូវចាប់ជាចំណាប់ខ្មាំងជិត ៥ ឆ្នាំនៅក្នុងដៃរបស់ចោរសមុទ្រសូម៉ាលី បានវិលត្រឡប់មកភ្នំពេញកាលពីថ្ងៃអាទិត្យ ដើម្បីជួបជុំគ្រួសារវិញ។ 

    បុរស ដែលបង់កក្រមាកម្ពុជាទាំងបួនរូប បានអមដោយប៉ូលិស ខណៈដែលពួកគេបានមកដល់ និងនាំខ្លួនចាកចេញតាមរថយន្តមួយគ្រឿងឆ្លងកាត់ហ្វូងអ្នកកាសែតដែលកំពុងរង់ចាំយ៉ាងណែន។ 

    បុរសកម្ពុជាទាំងនេះគឺស្ថិតក្នុងចំណោមចំណាប់ខ្មាំង ២៦ នាក់ ដែលគេរំដោះពីក្នុងចំណោមសមាជិកនាវិកនៃនាវា Naham 3 ដែលចោររឹបអូសយកនៅភាគខាងត្បូងប្រទេសសីស្ហែល ក្នុងខែមីនា ឆ្នាំ ២០១២ ដែលជាការចាប់ជាចំណាប់ខ្មាំងយូរជាងគេបំផុតទីពីរដោយចោរសមុទ្រសូម៉ាលី៕ 

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់