adverise with khmeread Unnamed %281%29

ជិះម៉ូតូ​លឿន​មិន​ប្រយ័ត្ន បុក​រថយន្ត​ស៊េរី​ទំនើប​ជនជាតិ​ចិនកំពុង​បត់​ចូល​ខុន​ដូ​រ​​របួសធ្ងន់​ ២​ នាក់​

    ភ្នំពេញ ៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារតែ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន បាន​បុក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡង់​គ្រី​ស័​រ ខណៈដែល​ជនជាតិ​ចិន​បត់​ចូលក្នុង​ខុន​ដូ ចំ​ពី​ចំហៀង​ខាងមុខ​ពេញទំហឹង​តែម្តង។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ និង​១៤​នាទី​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ខុន​ដូ Bellevue តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AX-1188 បើក​តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    ពេលមកដល់​កន្លែងកើតហេតុ បាន​បត់​ឆ្វេង​បំណង​ចូលក្នុង​ខុន​ដូ ស្រាប់​តែមាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ជិះ​ឌុប​គ្នា​មកពី​ក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បុក​រថយន្ត​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្តាល​រងរបួស​ធ្ងន់​ធ្ង​រទាំង​២​នាក់ ហូរឈាម​ស្រោច​ពេញ​ខ្លួន ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ និង​ហៅ​ម្ចាស់​រថយន្ត​ទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សួរនាំ រង់ចាំ​ដោះស្រាយ​គ្នា​នាពេល​ក្រោយ៕

adverise with khmeread

មតិយោបល់