adverise with khmeread Js103593137

Alan Shearer ថា​នៅ Premier League មានតែ Aguero ម្នាក់​គត់​ដែលជា​ខ្សែប្រយុទ្ធ​លំដាប់ថ្នាក់​ពិភពលោក​

​    ​Sergio Aguero គឺជា​កីឡាករ​លំដាប់ថ្នាក់​ពិភពលោក​តែមួយគត់​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ។​

​    ​ការលើកឡើង​បែបនេះ​គឺជា​មតិ​របស់លោក Alan Shearer ខណៈ​កំពុង​ពិភាក្សា​អំពី​ជំនួប​រវាង​ក្រុម West Brom និង Manchester City ។​

​     ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាប​ទម្លាយ​សំណាញ់​ពីរ​គ្រាប់ ខណៈ​មេឃ​ខៀវ​បាន​ផ្តួល​គូប្រកួត​យ៉ាង​ងាយស្រួល​ក្នុង​លទ្ធផល ៤-០ នៅលើ​ទឹកដី Hawthorns កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​    ​ជ័យជម្នះ​នេះ គឺជា​ជ័យជម្នះ​លើកដំបូង​របស់​ក្លឹប​ក្នុងការ​ប្រកួត​ចំនួន​ប្រាំមួយ​លើកចុងក្រោយ និង​បាន​រក្សា​តំណែង​ឱ្យ​មេឃ​ខៀវ​បន្ត​នាំមុខ Arsenal នៅលើ​កំពូល​តារាង Premier league ដោយ​ខុសគ្នា​តែ​គ្រាប់​បាល់​ប៉ុណ្ណោះ​។​

​    ​ដោយនិយាយ​នៅក្នុង​កម្មវិធី Match of the Day លោក Shearer បាន​សរសើរ​ទៅដល់​តារាបាល់ទាត់​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​សម្រាប់​ការដឹកនាំ​ក្រុម​ទៅរក​ជ័យជម្នះ និង​បាន​ហៅ​គាត់​ថា "​កីឡាករ​បាល់ទាត់​លំដាប់​ថ្នាក់​កំពូល​ដ៏​ពិតប្រាកដ​តែមួយគត់ ដែល​យើង​មាន​ក្នុង Premier League របស់​យើង​"​។​

​    ​អតីត​តារាបាល់ទាត់​អន្តរជាតិ​អង់គ្លេស​រូបនេះ​បាន​បន្ថែមថា "​ពេលដែល​អ្នកមើល​ទៅលើ​កំណត់ត្រា​របស់គាត់ ពេលដែល​អ្នក​ក្រឡេកមើល​ទៅលើ​គ្រាប់​បាល់​មួយចំនួន​ដែល​គាត់​អាច​ស៊ុត​បញ្ចូល​ទី គ្រាប់​បាល់​ដែល​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ទាំងនោះ​ហើយ ដែល​គាត់​គឺជា​កីឡាករ​លំដាប់ថ្នាក់​ពិភពលោក​"៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់