adverise with khmeread Untitled 1

ឆបោក! យកម៉ូតូគេលក់បានម្ដងញ៉ាម ឆបោកអ្នកលក់​ចេកចៀនម្ដងទៀត...ជាប់ខ្នោះ

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉េអឹម​ឃាត់ខ្លួន​នា​រសៀល​ថ្ងៃទី​៣០​ តុលា ​ម្សិលមិញ​ក្នុងករណី ឆបោក​យក​ម៉ូតូ​កាលពី​ថៃ្ង​ទី​១០ ​តុលា​២០១៦​ វេលា​ម៉ោង​១០​ និង​០៥​នាទី កន្លងទៅ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​នៅ​ភូមិ​ពងទឹក​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្តាល​រួច​ប្រគល់ឱ្យ​ប៉ូលិស​ស្រុក​អង្គស្នួល​ចាត់ការ​បន្ត។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ជា សុខ​ឃឿន ​ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ ជនជាតិ​ខែ្មរ​មុខរបរ លក់​ចេកចៀន​នៅ​ភូមិ​ឃុំ​កើតហេតុ​។ ​ចំណែក​ជនល្មើស​​ឃាត់ខ្លួន​បាននៅថ្ងៃទី៣០​តុលា ២០១៦​ វេលា​ម៉ោង​១៣​ និង​០៥​នាទី។ ខណៈ​ជនរងគ្រោះ​បាន​ជួប​ជនល្មើស​ឈ្មោះ ​ប៊ុន ​សេង​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​ជាងផ្សារដែក​ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​ត្បែង​ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ​បច្ចុប្បន្ន​ស្នាក់នៅ​មិន​ពិតប្រាកដ​(​ធ្វើការ​កន្លែង​ណា​ដេក​កន្លែង​នោះ​)។

    ពេល​បាន​ជួប​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ប្តឹង​កងរាជអាវុធហត្ថ​ស្ទឹងមានជ័យ​ឱ្យជួយ​ឃាត់​ទាំង​ជនល្មើស​ និង​ម៉ូតូ​ដែលបាន​ឆបោក​យកទៅ​នោះ ​ម៉ាក​សង់​(016) ០១ ​គ្រឿង ពាក់​ស្លាកលេខ​ភ្នំពេញ ​1FV-2339 ​លេខ​តួ​ និង​លេខ​ម៉ាស៊ីន ​9582497​។​

    តាម​ចម្លើយសារភាព​រប​ស់ជ​ន​ល្មើស​ឈ្មោះ ​ប៊ុន សេង ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ឆបោក​ម៉ូតូ​ខាង​ពិតប្រាកដ​មែន  ហើយ​កាលពី​ថែ្ង​ទី​២២ ​កញ្ញា ​ឆ្នាំ​២០១៦ ​វេ​លា​ម៉ោង​១៦​ និង៤៥​នាទី​ខ្លួន​បាន​ឆបោក​យក​ម៉ូតូ​សង់​០១៥​មួយគ្រឿង​នៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្តាល ហើយ​យកទៅលក់​ឱ្យ​អ្នកដំណើរ​នៅ​ម្តុំ​ផ្លូវ​វេ​ង​ស្រេង​បាន ៥០០ ​ដុល្លារ​។​

    ក្នុងករណីនេះ​កងរាជអាវុធហត្ថ​ស្ទឹងមានជ័យ បាន​ផ្ទេរ​សមត្ថកិច្ច​មក​ស្រុក​អង្គស្នួល ទទួល​យកមកអនុវត្ត​នីតិវិធី​បន្ត៕

adverise with khmeread

មតិយោបល់