adverise with khmeread 1

បុរស​ម្នាក់​លង់ទឹក​អូ​រ​ស្លាប់​នៅ​ស្រុក​កណ្ដាលស្ទឹង​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​រងគ្រោះ​លង់ទឹក​ស្លាប់​កាលពី​ថ្ងៃទី​៣០​ តុលា ​ឆ្នាំ២០១៦​ វេលា​ម៉ោង​២ ​និង​៣០​នាទីរ​សៀ​នៅ​ចំណុច​ក្នុង​អូរ ភូមិ​ជើងព្រៃ​៣ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​វ៉ុ​ង ពៅ ​ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ ​រស់នៅ​​សង្កាត់​បឹងកក់​១​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ មុខរបរ​កសិករ​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បានមក​លេង​ផ្ទះ​ប្អូន​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​ផឹកស្រា​ស្រវឹង​។ ​បន្ទាប់មក​ជនរងគ្រោះ បាន​ចុះទៅ​មុជទឹក​នៅ ក្នុង​អូរ ស្ថិតនៅ​កន្លែងកើតហេតុ​ខាងលើ។ ​លុះដល់​វេលា​ម៉ោង​កើតហេតុ​ជនរងគ្រោះ​បាន​លង់ទឹក​ស្លាប់​តែម្តង​។​

    មន្ត្រី​ផ្នែក​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បានធ្វើការ​ពិនិត្យ​ទៅលើ​សព​ឃើញថា​សព​ពុំមាន​មាន​ស្នាក​ស្នាម​អ្វី​នោះទេ សន្និដ្ឋាន​សព ពិតជា​ស្លាប់​ដោយសារ​ការ​លង់ទឹក​ស្លាប់​ប្រាកដ​មែន  រួច​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធើ្វ​បុណ្យ​តាម​ប្រពៃណី​៕

 

adverise with khmeread

មតិយោបល់