adverise with khmeread 1

ចេញពីភ្នំពេញទៅសៀមរាប លេងកម្មវិធី ​Helloween សប្បាយពេកលូក​ហោប៉ៅ​ភ្ញៀវ​បរទេស

    សៀមរាប ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប​បាន​ឃាត់​ ជនសង្ស័យ​ចំនួន​ ២ ​នាក់ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​លុយ​ក្នុង​ហោប៉ៅ (បុក​ហោប៉ៅ) នៅ​តំបន់​ផ​ប់​ស្ទី​ត ក្រុង​សៀមរាប​កាលពី​វេលា​ម៉ោង ប្រមាណ​៨​កន្លះ​យប់​ថ្ងៃទី​៣០​ តុលា ​ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ ហេង សម្បត្តិ ហៅ ភី​ម ភេទ​ប្រុស​(ខ្ទើយ) អាយុ២៦​ឆ្នាំ នៅ​ម្តុំ​បឹងកក់​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ និង​២-​ឈ្មោះ រឿន សុខ​ស្រីមុំ ហៅ​ពិសី ភេទស្រី អាយុ២៧ឆ្នាំ នៅសង្កាត់​ព្រៃ​ស ខណ្ឌ​ពោ​ធិ័​សែន​ជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា ជា​លទ្ធផល ប៉ូលិស​ដកហូត​ជាក់ស្តែង​បាន​១- Master cart ( ATM ) ០១​សន្លឹក​, ២- JCB (ATM) ០១សន្លឹក​, ៣- កាត​សិស្សសាលា ០១ សន្លឹក​, ៤- កាត​ធានារ៉ាប់រង ០១ សន្លឹក​, 5- កាត​ទិញ​អីវ៉ាន់ ០២ សន្លឹក​, ៦- កាត​ជិះ​រថភ្លើង ០១ សន្លឹក ​និង៧- លុយ​ជប៉ុន ចំនួន​៦៥.០០០ ​យ៉េន ( ប្រាំមួយ​មឺ​ន​ប្រាំ​ពាន់ យ៉េន)។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង ២ ​នាក់​ទទួលស្គាល់ថា​ពិតជា​បានធ្វើ​សកម្មភាព លួច​លុយ​និង​សម្ភារៈ​ទាំងនេះ​ពី​ភ្ញៀវ​ពិតមែន​។

    បច្ចុប្បន្ន​ប៉ូលិស​បាន​ទាក់ទង​ទៅ​ប៉ូលិស​ប៉ុស្តិ៍​បក់ ដើម្បី​ស្វែ​ង​រក​បណ្តឹង ក៏បាន​រកឃើញ ភ្ញៀវ​ទេសចរណ៍ជនជាតិជប៉ុន​ មក​មើល​អីវ៉ាន់​ហើយ​ភ្ញៀវ​ជប៉ុន បាន​ថា​ពិតជា​អីវ៉ាន់​របស់ខ្លួន​មែន ព្រោះ​ផ្ទៀង​ណែម​កាត​ និង​រូបថត​លើ​កាត និងផ្ទៀង​នឹង​បណ្ដឹង​នៅ ប៉ូលិស​ប៉ុស្តិ៍​​បក់ ពិតជា ត្រឹមត្រូវ ហើយ​បាន​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ។​

    ចំណែក​ជនល្មើស​បានកសា​ង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់