adverise with khmeread Skysports eden hazard chelsea southampton 3820544

Chelsea កំពុង​តាម​លង​ក្រុម​កំពូល​ទាំង បី លើ​តារាង Premier League ក្រោយ​ផ្តួល Southampton ២-០

    ​តោ​ខៀវ Chelsea បាន​ចូលមក​តំបន់​ក្រុម​កំពូល​ទាំង​បួន​នៅ Premier League វិញ​បន្ទាប់ពី​ពួកគេ​បាន​បំបាក់ Southampton ក្នុង​លទ្ធផល ២-០ ដ៏​គួរឱ្យភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃអាទិត្យ​។​

​    ​តោ​ខៀវ​បានធ្វើ​ការនាំ​មុខជា​បណ្តោះ​អាសន្ន​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ ពេលដែល Eden Hazard បាន​កេងចំណេញ​ទៅលើ​តំបន់​ការពារ​ដ៏​ធូររលុង មុនពេល​ដែល​គាត់​បាន​ញាក់​ផ្តាច់ Steven Davis និង​ស៊ុត​សំដៅ​ទី​ជាមួយនឹង​គ្រាប់​បាល់​ដ៏​ខ្លាំង​មួយ​ចូល​ប្រឡោះ​ជើង​អ្នកចាំទី Fraser Forster ។​

​    ​Southampton មានឱកាស​គ្រប់គ្រង​បាល់​បាន​ច្រើន ប៉ុន្តែ​ពួកគេ​មិនអាច​ស្វែងរក​ចន្លោះ​ដើម្បី​បង្ក​ហានិភ័យ​ទៅលើ Chelsea ឡើយ​។​

​    ​ទោះជា​យ៉ាងណាក្តី Costa បាន​ផ្តួល Forster យ៉ាង​ងាយស្រួល​ជាមួយនឹង​គ្រាប់​បាល់​ស៊ុត​កោត​ដ៏​អស្ចារ្យ​មួយគ្រា​ប់​ចេញពី​ចម្ងាយ​។​

​    ​ជ័យជម្នះ​នេះ គឺជា​ជ័យជម្នះ​បួន​លើក​ផ្ទួនៗ​ក្នុង​លី​ករ​បស់ Chelsea ដែល​បាន​បង្កើត​ឱកាស​ឱ្យ​ពួកគេ​មានលទ្ធភាព​ដេញតាម​កំពូល​តារាង Manchester City, Arsenal និង Liverpool ត្រឹម​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​៕

 

adverise with khmeread

មតិយោបល់