adverise with khmeread Screen shot 2016 10 30 at 13.00.56

អ្នកគាំទ្រ​របស់ Alaves អាច​ជាប់​ពិន័យ​ដោយសារ​ស្រាត​ចេញ​កំប៉េះ​គូ​ដាក់ Ronaldo

    ​Alaves ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម​ហើយ​!

​    ​អធិរាជ​ស Real Madrid បានបង្ហាញ​ចំណាប់អារម្មណ៍​ជាថ្មី​ម្តងទៀត​ទៅលើ Alaves កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដែល​ជ័យជម្នះ ៤-១ របស់​ពួកគេ ប្រិយមិត្ត​គួរ​អរគុណ​ទៅដល់​គ្រាប់​បាល់ hat-trick របស់ Cristiano Ronaldo បន្ទាប់ពី​ពួកគេ​ធ្លាក់ចូល​ក្នុងស្ថានភាព​យ៉ាបយ៉ឺន​មួយនា​ការប្រកួត​នៅ​ដើមតង់​។​

​    ​អធិរាជ​ស​បច្ចុប្បន្ន​មាន​ពីរ​ពិន្ទុ​លើស​អ្នកមាន​បុណ្យ Barcelona នៅឯ​កំពូល​តារាង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga​។​

​    ​Cristiano Ronaldo បាន​បំបែក​ការរក​គ្រាប់​បាល់​បាន​ចំនួន ៣៥០​គ្រាប់​ក្នុង​អាជីព​បាល់ទាត់​របស់ខ្លួន ហើយក៏​បាន​ជាប់​កំណត់ត្រា​ជា​អ្នករក​គ្រាប់​បាល់ hat-tricks ច្រើនជាងគេ​ផងដែរ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ La Liga ដែល​គាត់​អាច​ស្វែងរក​ឱកាស​លើក​ទី ៣១​របស់ខ្លួន ខណៈដែល Leo Messi មាន ២៦​លើក​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បានទទួល​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់គាត់ ដោយ​អាច​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​តាម​ស្មើ ប៉ុន្តែ​បន្ទាប់មក​គាត់​មានលទ្ធភាព​ស៊ុត​គ្រាប់​បាល់​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​ទៀត​ប៉ុន្តែ​ត្រូវ​សង្គ្រោះបាន​ដោយ​អ្នកចាំទី Fernando Pacheco របស់ Alaves ។​

​    ​បន្ទាប់ពី​គ្រាប់​បាល់​ប៉េ​ណា​ល​ទី​គ្រាប់​ដំបូង​អាចធ្វើ​សម្រេចបាន​សម្រាប់ Real Madrid ដែលនាំឱ្យ​ការប្រកួត​ឈានទៅដល់​លទ្ធផល ១-១ នៅ​នាទី ១៧ ហើយ Ronaldo បាន​អបអរ​គ្រាប់​បាល់​របស់ខ្លួន​ជាមួយនឹង Gareth Bale ។​

​    ​រយៈពេល​យ៉ាងខ្លី​បន្ទាប់មក ប្រិយមិត្ត​របស់ Alaves ពីររូប បានបង្ហាញ​គូថ​របស់​ពួកគេ​នៅ​ពីក្រោយ Ronaldo ខណៈពេលដែល​គាត់​កំពុង​អបអរ​។​

​    ​បច្ចុប្បន្ន​មានការ​ផ្តល់យោបល់​ក្នុង​សន្និសីទកាសែត​អេ​ស្ប៉ា​ញ​ថា ក្លឹប Alaves គួរតែ​ត្រូវបាន​ដាក់ទណ្ឌកម្ម សម្រាប់​ការបង្ហាញ​គូថ​ទទេរ​ស្អាត​យ៉ាង​អនាធិបតេយ្យ​របស់​អ្នកគាំទ្រ​ខ្លួន​។​

​    ​ឬ ប្រិយមិត្ត​ទាំងពីរ​រូបនោះ​ដែល​ស្ថិតក្នុង​សំណួរ នឹង​ត្រូវបាន​ហាមឃាត់​ពី​ការចូលរួម​ក្នុងការ​ប្រកួត​នៅលើ​ទឹកដី Estadio de Mendizorroza របស់ Alaves ៕

adverise with khmeread

មតិយោបល់