1

Alan Shearer: Sergio Aguero គឺជា​ខ្សែប្រយុទ្ធ​លំដាប់​ពិភពលោក​តែ​ម្នាក់​គត់​នៅ​ PL

    ​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស Alan Shearer បាន​អះអាងថា​ខ្សែប្រយុទ្ធ Sergio Aguero គឺជា​កីឡាករ​កម្រិត​ពិភពលោក​តែ​ម្នាក់​គត់​នៅ​ក្របខណ្ឌ​ PL។ ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​រូបនេះ​រកបាន​២​គ្រាប់ ខណៈពេល​ក្រុម City យកឈ្នះ​ក្រុម West Brom ៤-០ នៅ​ពហុកីឡាដ្ឋាន Hawthorns កាលពី​ថ្ងៃ​សៅរ៍​។​ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ City នាំមុខ​ក្រុម Arsenal លើ​តារាង​ក្របខណ្ឌ PL​ដោយសារតែ​ចំនួន​គ្រាប់​បាល់​។​

​     អតីត​កីឡាករ​រូបនេះ​បាន​កោតសរសើរ​កីឡាករ​អា​ហ្ស​ង់​ទីន Sergio Aguero ចំពោះ​ការលេង​ដ៏​ល្អ ហើយ​បាន​ហៅ​កីឡាករ​រូបនេះ​ថា “​ជា​កីឡាករ​លំ ដាប់​ពិភពលោក​តែ​ម្នាក់​គត់​នៅ​ក្របខណ្ឌ PL”​។ Shearer បាន​និយាយថា នៅ ពេល​អ្នកពិនិត្យមើល​ស្ថិតិ​របស់គាត់ គ្រាប់​បាល់​ដែល​គាត់​រកបាន ការ​ទាត់​បញ្ច​ល​ទី​។ គាត់​គឺ​ពិតជា​កីឡាករ​លំដាប់​ពិភពលោក គាត់​ជា​កីឡាករ​ឆ្នើម​តែ​ម្នាក់ គត់​នៅ PL៕

អ្នកនឹងចូលចិត្ត

មតិយោបល់