Gareth bale 23324

Gareth Bale ចុះ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ Real Madrid ៦​ឆ្នាំ​បន្ថែមទៀត​

    ​កីឡាករ​សញ្ជាតិ​វ៉េ​ល Gareth Bale បាន​បន្ត​កិច្ចសន្យា​ថ្មី​៦​ឆ្នាំ​បន្ថែម​ជាមួយ​ក្រុម​ជើងឯក​ឆេ​ម​ពាន​លី​ក​១១​សម័យកាល Real Madrid​។​

​    ​តាម​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប Real Madrid បានសរសេរថា “Real និង Gareth Bale បាន​ព្រមព្រៀង​បន្ត​កិច្ចសន្យា រហូត​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២២”​។​

​    ​កិច្ចសន្យា​របស់​កីឡាករ​សញ្ជាតិ​វ៉េ​ល​រូបនេះ​បាន​ក្លាយជា​ចំណុច​អាទិភាព​របស់​ក្លឹប​ដើម្បី​ចងជើង​កីឡាករ​សំខាន់​មួយចំនួន បន្ទាប់ពី​ពួកគេ​បាន​ចូលរួមចំណែក​ក្នុងការ​ដណ្តើម​យកពាន​ជើងឯក CL អំឡុងពេល​នៅ​ជាមួយ​ក្លឹប​បី​ឆ្នាំ​ដំបូង​។​

​    ​កីឡាករ​រូបនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ពី​ស្ពើ​ក្នុងតម្លៃ​៨៥​លាន​ផោន​កាលពី​ឆ្នាំ​២០១៣ ហើយ​បាន​សម្រប​ខ្លួន​បានល្អ​នៅ​ជាមួយ Real និង​អាច​រកបាន​៦២​គ្រាប់​នៅក្នុង​ការបង្ហាញ​មុខ​១៣៥​លើក​៕

មតិយោបល់