adverise with khmeread 1

​អនាគត​ក្មេងជំនាន់ក្រោយ​ពិតជា​យ៉ាប់​ហើយ​! UNICEF ប្រកាសថា​កុមារ ៣០០ លាន​នាក់​លើ​ពិភពលោក​ស្រូប​ខ្យល់ពុល​

​    ​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅក្នុង​ការសិក្សា​មួយ​នៅ​ថ្ងៃទី ៣១ នេះ​ថា ក្មេងៗ​ជាង ៣០០ លាន​នាក់​រស់នៅ​ជាមួយ​ខ្យល់​ដែល​ពោរពេញ​ទៅដោយ​ការបំពុល​ដែល​វា​អាច​បំផ្លាញ​រាងកាយ​ធ្ងន់ធ្ងរ ដោយ​រួមបញ្ចូល​ទាំង​គ្រោះថ្នាក់​ដល់​ការវិវឌ្ឍ​ខួរក្បាល​របស់​ពួកគេ​។​

​    ​យោងតាម​ការសិក្សា​រប​ស់​មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​កុមារ ដែល​ហៅ​ខ្យល់​កខ្វក់​ជាដើម​ចម​នៃ​ការស្លាប់​របស់​ក្មេង ឱ្យដឹងថា ក្មេង​ម្នាក់​ក្នុងចំណោម​ប្រាំមួយ​នាក់​ជុំវិញ​សាកលលោក​ស្រូបខ្យល់​ពុល​នៅ​ខាងក្រៅ ដែល​កខ្វក់​ជាង​ការណែនាំ​របស់​អន្តរជាតិ​ដល់​ទៅ​ប្រាំ​មួយដង​។​

​    ​អង្គការ UNICEF បានចេញ​ផ្សាយ​ការសិក្សា​នេះ​មួយ​សប្តាហ៍ មុននឹង​ការពិភាក្សា​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​ជាមួយ​ជុំ​បន្ទាប់​នេះ ដែល​ប្រទេស​ម៉ា​រ៉ុ​ក​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃទី ៧ ដល់ ១៨ ខែវិច្ឆិកា​។​

​    ​លោក Anthony Lake នាយក​ប្រតិបត្តិ​នៃ​អង្គការ UNICEF បាន​និយាយថា "​ខ្យល់​កខ្វក់​គឺជា​កត្តា​ចម្បង​មួយ​នៅក្នុង​ការស្លាប់​របស់​ក្មេង​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​ប្រហែល ៦០ ម៉ឺន​នាក់​រៀងរាល់ឆ្នាំ ហើយ​វា​គំរាមកំហែង​ជីវិត និង​មនុស្ស​រាប់លាន​នៅ​ថ្ងៃ​អនាគត​ជា​រៀងរាល់ថ្ងៃ​"​។​

​    ​លោក​បាន​បន្តថា "​ការបំពុល​មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​ការវិវឌ្ឍ​សួត​របស់​ក្មេង​នោះទេ វា​ក៏​អាច​ឆ្លង​ចូល​របាំង​ការពារ​ឈាម​ក្នុង​ខួរក្បាល និង​បំផ្លាញ​ការវិវឌ្ឍ​ខួរក្បាល​ជា​អចិន្ត្រៃយ៍ ក៏ដូចជា​អនាគត​របស់​ពួកគេ​។ សង្គម​ទាំងឡាយ​មិនអាច​អាច​ព្រងើយកន្តើយ​នឹង​ការបំពុល​នេះ​បានឡើយ​"៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់