adverise with khmeread  92155032 lukaku goal rex

Everton ទីបញ្ចប់​ស្គាល់​រសជាតិ​ឈ្នះ​ហើយ​យប់មិញ ក្រោយ​ខកខាន​ឈ្នះ ៥ លើក​កន្លងមក​

    ​Everton បានបញ្ចប់​ដំណើរ​នៃ​ការប្រកួត​ចំនួន​ប្រាំ​លើក​ជាប់ៗ​គ្នា​ដោយ​មិន​ស្គាល់​ជ័យជម្នះ​របស់ខ្លួន ជាមួយនឹង​ជ័យជម្នះ​ទៅលើ​ញញួរ​ធំ West Ham ដែលជា​ក្រុម​កំពុងស្ថិត​នៅក្បែរ​តំបន់​កាត់ចោល​។​

​    ​Romelu Lukaku បាន​ដឹកនាំ Everton នាំ​មុខជា​បណ្តោះអាសន្ន ជាមួយនឹង​គ្រាប់​បាល់​ទី​ប្រាំពីរ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League របស់គាត់ ក្នុងជំនួប​ជាមួយនឹង West Ham ។​

​    ​Everton កាន់​តែមាន​ភាពប្រសើរ​ឡើងខណៈ​ការប្រកួត​កាន់តែ​គ្របដណ្តប់​ទៅលើ​ក្រុម​ភ្ញៀវ ហើយ Ross Barkley ដែល​កំពុង​ស្ថិតនៅក្នុង​ការតាមដាន​នៃ​ទម្រង់​លេង​មិន​ជាប់លាប់​ក្នុង​រដូវ​កាល​នេះ បានបង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​មួយ ជាមួយនឹង​ការ​ស៊ុត​បាល់ half-volley មួយ​ជើង​ដែល​ធានាបាន​បី​ពិន្ទុ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​៕

 

adverise with khmeread

មតិយោបល់