adverise with khmeread Untitled 1

ប្រជាជន​ឥណ្ឌា​កាន់សាសនា​ហិណ្ឌូ​ផឹក​ទឹកនោមគោ​ច្រើនជាង​ទឹកដោះគោ​

    ​ប្រជាជន​នៅ​រដ្ឋធានី New Delhi ចាប់ផ្ដើម​លក់​ទឹកនោមគោ​ក្នុងប្រទេស​ឥណ្ឌា តម្លៃ​វា​ប្រហែលជា ៨០ រូពី ក្នុង​មួយ​លីត្រ​។ រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី Modi បាន​ចំណាយ​ប្រាក់ ៥,៨ លា​នរូ​ពីលើ​ការសាងសង់​ជ​ញ្ចាំ​ង​ថ្ម​សម្រាប់​ជា​កន្លែង​ចិញ្ចឹមសត្វ​គោ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ហើយ​ជាការ​ពិត​ជំងឺ​គ្រោះថ្នាក់​ពី​ការផឹក​ទឹកនោមគោ​ច្បាស់​ជា​រីក​រាលដាល​ក្នុង​ឥណ្ឌា​។​

​    ​ស្ត្រី​ឥណ្ឌា​នាំគ្នា​ប្រឹងប្រែង​ដើម្បី​ប្រមូល​ទឹកនោមគោ​។ គោ​ត្រូវបាន​ចាត់ទុកថា​ជា​សត្វ​ដ៏​ពិសិដ្ឋ​នៅក្នុង​ពិធី​សាសនា​ហិណ្ឌូ​។ ហេតុនេះ​បានជា​សព្វថ្ងៃ​ប្រជាជន​ឥណ្ឌា​ភាគច្រើន​ចង់បាន​ទឹកនោម​ដ៏​ពិសិដ្ឋ​មក​ផឹក ជាង​ភេសជ្ជៈ​ដទៃ​។ 

​    ​របាយការណ៍​មួយ​និយាយថា ទឹកនោមគោ​មាន​បាក់តេរី​និង​វីរុស​គ្រោះថ្នាក់​ច្រើន​។ អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Sydney និយាយថា មាន​ជំងឺ​សម្លាប់​មនុស្ស​ចំនួន​បី​ក្នុងប្រទេស​ឥណ្ឌា ខណៈដែល​ប្រទេស​ឥណ្ឌា​កំពុង​ព​ន្លឿ​ន​ការលក់​ទឹកនោមគោ​នេះ​។ បើ​ប្រជាជន​ឥណ្ឌា​ជឿថា​ទឹកនោមគោ​អាច​ព្យាបាល​ជំងឺ​ដល់​ទៅ ៣០ មុខ​ឯណោះ​។​

​    ​បាក់តេរី​ទីមួយ​ឈ្មោះថា leptospirosis គឺជា​ថនិកសត្វ ឬ​គេ​ហៅថា​ជំងឺ​ឆ្កែ ដែល​អាច​ឆ្លងទៅ​មនុស្ស​បាន ធ្វើឱ្យ​ខូច​ថ្លើម និង​រលាក​ស្រោម​ខួរក្បាល​។​

​    ​អ្នកទិញ​ច្រើន​បំផុត​នៃ​ទឹកនោមគោ​ក្នុងប្រទេស​ឥណ្ឌា​គឺ​អាចារ្យ Baba Ramdev ហើយ​គាត់​បាន​កំពុង​រៀបចំ​អង្គភាព​មួយ​ដើម្បី​បង្កើន​ការផលិត​ផល​ទឹកនោម​។ ផលិតផល​នោះ​ចំណាយពេល​មួយថ្ងៃ និង យុទ្ធនាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​លក់​ផលិតផល​។ មានការ​អះអាង​ក្នុងប្រទេស​ឥណ្ឌា​ថា ទឹកនោមគោ ២៥ ពាន់​លីត្រ​បាន​ព្យាបាល​អ្នកជំងឺ ១,២ លាន​នាក់​ក្នុង​រយៈពេល ២ ទសវត្សរ៍​មកនេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់