adverise with khmeread Untitled 1 copy

ក្មេងៗ​របស់ Valencia ចំអក​លំដាប់​ពិភពលោក ឱ្យ​កីឡាករ Barcelona សូម្បី Neymar មើល​ហើយក៏​ចង់​ស្រក់ឈាម​ដែរ​!

    ​ព្រឹត្តិការណ៍​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​រវាង Valencia និង Barcelona នៅតែ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។​

​    ​កាលពី​ពីរ​សប្តាហ៍​មុន​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ក្រុម​អ្នកមាន​បុណ្យ Barcelona ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-២ នៅ​ចុងបញ្ចប់​ការប្រកួត​ក្រៅ​ផ្ទះ​លើ Valencia ក្នុង​ទឹកដី Mestalla ។​

​    ​Valencia ចាប់តាំងពី​ពេលនោះ​មក ត្រូវបាន​ផាកពិន័យ​ជា​ប្រាក់​ដោយ​សហព័ន្ធ​បាល់ទាត់ FA សម្រាប់​ឥរិយាបថ​របស់​អ្នកគាំទ្រ​របស់​ពួកគេ ដែល​នាំគ្នា​គប់​ដប​ទឹក​សុទ្ធ​ដាក់​កីឡាករ​អ្នកមាន​បុណ្យ​។​

​    ​ទោះជា​យ៉ាង​ក្តី បច្ចុប្បន្ន​ឈុត​យុវជន​របស់ Valencia បានគាស់​រឿងនេះ​ឱ្យ​ផ្អើល​ម្តង​ទៀតហើយ​។​

​    ​ក្នុង​វីដេអូ​រយៈពេល​ខ្លី​មួយ បានបង្ហាញ​ពី​សកម្មភាព​របស់​ក្រុមយុវជន​របស់ Valencia បាន​ចំអក​ហេតុការណ៍​នោះ ដែល Neymar និង​មិត្ត​រួម​ក្រុម Barca ដទៃទៀត​របស់គាត់ ធ្វើ​ដូចជា​ត្រូវ​ដប​ឈឺចាប់​ខ្លាំងណាស់​អ៊ីចឹង​។​

​    ​វីដេអូ​ខាងក្រោម​នេះ​បង្ហាញ​ការ​ចំអក​យ៉ាង​ឡូយ​របស់​ក្មេងៗ Valencia!៕

 

adverise with khmeread

មតិយោបល់