1411764550122 wps 22 landov via press associat

លោក Mauricio Pochettino ស្ថិតនៅលើ​កំពូល​នៃ​ប​ញ្ចី​ឈ្មោះ​បេក្ខភាព​របស់​ក្លឹប Real Madrid

    ​គ្រូបង្វឹក​របស់​ក្រុម​ស្ពើ​លោក Mauricio Pochettino ស្ថិតនៅលើ​បញ្ជី​ឈ្មោះ​គ្រូបង្វឹក​ដែល​ក្លឹប Real Madrid ចង់បាន​។​ចាប់តាំងពី​លោក​ចាក​ចេញពី​ក្លឹប Southampton មក​ដឹកនាំ​ក្លឹប Sours គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​៤៤​ឆ្នាំ​រូប នេះ​បានប្រែក្លាយ​ក្រុម​ស្ពើ​ទៅជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្របខណ្ឌ PL ហើយ​ឥឡូវនេះ​លោក​កំពុង​សំឡឹងមើល​រក​ឱកាស​នៅ​ពហុកីឡាដ្ឋាន Bernabeu ។​

​    ​ទោះបីជា​គ្រូបង្វឹក Zinedine Zidance បាន​ដឹកនាំ​ក្រុម​រៀល​ឲ្យ​លើក​ពាន​ជើងឯក​ក្របខណ្ឌ CL នៅ​ខណ​:​មិន​ដល់​៦​ខែ​ផង​បន្ទាប់ពី​លោក​ចូល​ដឹកនាំ​បន្ត​ពី​លោក Rafa Benitez ក៏ដោយ​តែ​ភាពស្រពិចស្រពិល​ចាប់ផ្តើម​កើតមាន​ជុំវិញ​អនាគត​យូរអង្វែង​របស់​គ្រូបង្វឹក​រូបនេះ​។​

​    ​ប្រធាន​ក្លឹប​លោក Florentino Perez ហាក់ដូចជា​មិនទាន់​ពេញចិត្ត នឹង​ចង់​រក្សា​ក្រុម​នៅលើ​កំពូល​តារាង​ហើយ​អ្វីដែល​ថ្នាក់ដឹកនាំ​របស់​ក្លឹប​រៀល​ខកចិត្ត​នោះ​គឺថា ពួកគេ​មិនបាន​គ្រង​តំណែង​ជើងឯក​នៅ​ក្របខណ្ឌ La Liga ចាប់តាំងពី​ឆ្នាំ​២០១២​មក ខណៈពេល​គូប្រជែង Barcelona លើក​ពាន​ជើងឯក​បី​លើក​ជាប់​គ្នា ចំណែក​ក្រុម Atletico Madrid លើក​ពាន​មួយ​លើក​។​

​    ​នេះ​គឺជា​ហេតុដែល​ការពិភាក្សា​បានចាប់ផ្តើម​អំពី​គោលដៅ​គ្រូបង្វឹក​នៅពេល​អនាគត​។ នៅពេលនេះ លោក Pochettino ស្ថិតនៅលើ​កំពូល​នៃ​បញ្ជី​ឈ្មោះ បើទោះបីជា​គ្រូបង្វឹក​រូបនេះ​បាន​ចុះកិច្ចសន្យា​៥​ឆ្នាំ​បន្ថែមទៀត​ជាមួយ Spurs កាលពី​សប្តាហ៍​មុន​ក៏ដោយ​។​

​    ​លោក Pochettino មាន​មហិច្ឆតា​ខ្ពស់ ហើយ​ចាប់អារម្មណ៍​នឹង​ឱកាស​ធ្វើ​ការងារ​ជាមួយ​ក្លឹប​ធំ​មួយ​ក្នុងចំណោម​ក្លឹប​ធំៗ​បំផុត​ក្នុង​វិស័យ​បាល់ទាត់​របស់​ពិភពលោក​៕

មតិយោបល់