កណ្តាល ៖ ផ្ទះប្រជាពលរដ្ឋ៣ខ្នងបានស្រុកចុះកាលពីថ្ងៃទី៣០ តុលា ឆ្នាំ២០១៦ វេលាម៉ោង០៩ និង៣០នាទី នៅចំណុចស្ពានព្រែកថោង ភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ផ្ទះរបស់ប្រជាពលរដ្ឋ ស្រុតចំនួន៣ខ្នង រួមមាន១.ឈ្មោះ ឆឺន ឆុន ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិកើតហេតុ, ២.ឈ្មោះ ចាយ វុទ្ធី ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិព្រែកថោង (មុខរបប ដាក់ឆ្មេញ) និង៣.ឈ្មោះ ធឿន វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ (មុខរបរលក់ដូរ)។ ផ្ទះស្រុតចំនួន ០៣ គ្រួសារខាងលើ ពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕
