adverise with khmeread 1

ឆ្លាតណាស់! យក​កញ្ឆាក្រៀមមូល​ជា​បារីហើយលក់គ្រឿងញៀនទៀត តែប៉ូលិសឆ្លាតជាងចាប់វ៉ៃខ្នោះ ៣ នាក់

    ព្រះសីហនុ ៖ កម្លាំង​ប៉ូលិស​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុងព្រះសីហនុ បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ភូមិ​១ សង្កាត់៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដោយ​ឃាត់​ជនសង្ស័យ​៣​នាក់ ​(​ស្រី​ម្នាក់​) ​ជាមួយ​វត្ថុតាង​មួយចំនួន​កាលពី​វេលា​ម៉ោង​៩​កន្លះ​យប់​ថ្ងៃទី​៣០ ​តុលា​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ៣​ នាក់​គឺ​១-​ឈ្មោះ ដា ឌឿ​ន ភេទ​ប្រុស ​អាយុ ៣១ ​ឆ្នាំ​, ២-​ឈ្មោះ ដា ឌិន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ និង​៣-​ឈ្មោះ ចាង ធី​បេ​ហូ​វ ភេទ​ស្រី អាយុ​២៣​ឆ្នាំ។ ​ដកហូត​បាន​វត្ថុតាង ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន (​ទឹកកក​) ចំនួន​ ៣១​ កញ្ចប់​តូច, កញ្ឆា​ក្រៀម​មូល​ជា​បារី ៨៤​ ដើម និង​ទូរស័ព្ទដៃ ៣​គ្រឿង។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​តាម​នី​​តិ​វិធី៕

adverise with khmeread

មតិយោបល់