adverise with khmeread 1

ប៉ូលិស​ចាប់​បុរស​ម្នាក់​តាម​ដីកា​ពាក់ព័ន្ធ​ករណី​ មេ​ជួញដូរ​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ផ្នែក​យុត្តិធម៌​ខណ្ឌ​ច្បារអំពៅ និង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ច្បារអំពៅ​២ ចាប់ខ្លួន​ជនជាប់ចោទ​ម្នាក់​តាម​ដីកា​ពីបទ​ជួញដូរ​គ្រឿន​ញៀន​កាលពី​វេលា​ម៉ោង​១០ ​និង​២០​នាទី​ព្រឹក​ថ្ងៃទី​៣១​ តុលា ​ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ផ្លូវ​បេតុង​លេខ​៣៦៩ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ការចាប់ខ្លួន​ជនសង្ស័យ​យោងតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៦៩៤ “​ដ​” ដ​.​ច​.​ន ចុះ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ចេញ​ដោយ​លោក ថ្លាង ផា​ណែ​ត ចៅក្រម​ស៊ើប​សួរ សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៩​ ខែ​កក្ត​ដា ឆ្នាំ​២០១៦។​

    ប៉ូលិស​បន្តថា ជនល្មើស​ឈ្មោះ ប៉េង វុទ្ធី ហៅ ធី តឿ ភេទប្រុស អាយុ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ ៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​ចាប់ខ្លួន នៅមុខ​ផ្ទះ​គ្មាន​លេខ​លក់​ម៉ា​ស៊ី​ន ​(​គ្រប់​ប្រភេទ​) ផ្លូវ​បេតុង​លេខ​៣៦៩ ភូមិ​កណ្តាល   សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

    បច្ចុប្បន្ន ជនល្មើស​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់