mg 1281

វគ្គបណ្តុះបណ្តាលបច្ចេកទេស Samsung Tech Institute លើកទី3 បានបញ្ចប់ជាស្ថាពរ

និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​នៃ​កម្ពុជា​ចំនួន   80 នាក់​បាន​ប្រលង​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​ផលិតផល​អេ​ឡិ​ក​ត្រូ​និករ​បស់ Samsung Tech Institute  ​កាលពី​ថ្ងៃទី​05 ខែតុលា កន្លងទៅនេះ​។​

​លោក​សាស្ត្រាចារ្យ គឹម វ​ណ្ណី ជា​អ្នកសម្របសម្រួល ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ បាន​មានប្រសាសន៍ថា​៖ «​និស្សិត​ឆ្នើម​ចំនួន​  ០៨ នាក់​នឹងត្រូវ​បានជ្រើសរើស​តាមរយៈ​ការប្រលង​មួយ​នេះ​ដើម្បី​ចុះ​កម្មសិក្សា​នៅ​មជ្ឈមណ្ឌល​ផ្នែក​សេវាកម្ម​របស់​ក្រុមហ៊ុន​សាម​សុង ដែល​ពួកគាត់​ទាំងអស់​អាចមាន​ឱកាស​ក្លាយជា​បុគ្គលិក​ពេញសិទ្ធិ របស់​ក្រុមហ៊ុន​សាម​សុង​ផងដែរ​។​»

​លោក សុខ ពិសី ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ បាន​ឲ្យ​ដឹងថា «​ការចុះ​កម្មសិក្សា​នៅ Samsung Service Center អាចធ្វើ​ឲ្យ​ខ្ញុំ​និង​និស្សិត​ផ្សេងទៀត បាន​យល់ដឹង​កាន់តែច្បាស់​ពី​ផលិតផល​អេ​ឡិ​ក​ត្រូ​និក​ទំនើបៗ របស់​សាម​សុង ក៏ដូចជា​បាន​រៀនសូត្រ​ជាមួយ​អ្នកជំនាញ​ជាច្រើន​នាក់​នៅ​ទីនោះ​ហើយ​ជាពិសេស ខ្ញុំ​អាច​នឹង​មានឱកាស​ក្លាយជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​សាម​សុង​ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។​»

​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ 2014 ហើយ​មាន​និស្សិត ប្រមាណ​200 នាក់ ដែល​បាន​សិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ក្នុងចំណោម​នោះ និស្សិត​ជាង 10 នាក់ បានទទួល​ការងារ​ដ៏​សមស្រប​មួយ​នៅ​ក្រុមហ៊ុន​សាម​សុង​ក្នុង​ទីក្រុង​ភ្នំពេញ​  ហើយ​មាន​និស្សិត ជាច្រើន​នាក់​ទៀត​ដែល​បាន​ចេញទៅ​បម្រើការ​នៅតាម​ស្ថាប័ន​ផ្សេងៗ ទាំង​ក្នុងប្រទេស និង​ក្រៅ ប្រទេស​។​

​គួរ​ឲ្យ​ដឹងផង​ដែរ​ថា វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​សាម​សុង Tech Institute ជំនា​ន់ទី​3 មាន​រយៈពេល 4 ខែ គឺ​ចាប់តាំងពី ខែមិថុនា ដល់ ខែតុលា ឆ្នាំ​2016​។ សិក្ខាកាម​ត្រូវបាន បង្រៀន​ទាំង​ទ្រឹស្តី និង​ការអនុវត្តន៍​ជាមួយ​សម្ភារៈ​អេ​ឡិ​ក​ត្រូ​និករ​បស់​សាម​សុង​ដែល​រួមមាន​ដូចជា ទូរ​ទឹកកក ម៉ាស៊ីន​បោក​សម្លៀកបំពាក់ ថេប​ប្លេ​ត ទូរស័ព្ទដៃ និង​ម៉ាស៊ីនត្រជាក់​ជាដើម​។​

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com/global​

មតិយោបល់