1

Lionel Messi លាតត្រដាងពីអាថ៍កំបាំងជោគជ័យនៅ Barcelona

​    ​Lionel Messi បាន​អះអាងថា ដំណើរ​ដ៏​ជោគជ័យ​របស់​អ្នកមាន​បុណ្យ Barcelona នា​អំឡុង​ទសវត្ស​ន៍​ចុងក្រោយ​នេះ គឺ​ដោយសារតែ​ស្មារតី​ក្រុម​ដ៏​អស្ចារ្យ​មិនអាច​ប្រកែក​បាន​។​

​    ​ក្លឹប​យក្ស​ជនជាតិ​កាតា​ឡាន​មួយ​នេះ បានឈ្នះ​ពាន LaLiga និង Copa del Rey ក្នុង​រយៈពេល​ពីរ​រដូវ​កាល​ជាប់​គ្នា ហើយ​ស្ថិតក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ ពួកគេ​បាន​បរាជ័យ​ក្នុង​ការលើក​ពាន​លី​ក​តែ​បួន​ដង​ប៉ុណ្ណោះ​។​

​    ​កំណត់ត្រា​របស់​ពួកគេ​ល្អ​ជាង​ឆ្ងាយ​បើ​ធៀប​ជាមួយ Real Madrid ដែល​បានឈ្នះ​ពាន​លី​ក​ជា​លើកចុងក្រោយ​ក្នុង​ឆ្នាំ ២០១១-១២ ហើយ Messi គិតថា គាត់​ដឹង​មកពី​ហេតុអ្វី​សម្រាប់​រឿង​ទាំងនោះ​។​

​    ​Messi បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Sun ថា "​យើង​គឺជា​ក្រុម​មួយ ហើយ​យើង​ធ្វើការ​ជាមួយគ្នា​ដើម្បី​ឈ្នះ​។ មិនមាន​មនុស្ស​មាន​អំណួត​ខ្ពស់​ឡើយ​នៅក្នុង​ក្រុម​មួយ​នេះ​។ យើង​តែងតែ​ព្យាយាម​ដើម្បី​រីករាយ​លេង​ជាមួយគ្នា ហើយ​គ្រាប់​បាល់​មួយ​គ្រាប់ ផ្តល់ជូន​អ្នក​នូវ​ទំនុកចិត្ត ដូច្នេះហើយ យើង​តែងតែ​ព្យាយាម​ដើម្បី​រីករាយ​ជាមួយ​វា​ជាមួយគ្នា ពេលដែល​យើង​មានការ​ប្រកួត​មួយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​"​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ក៏បាន​លើកសរសើរ​ផងដែរ​ទៅលើ​ដៃគូ​តំបន់​ប្រយុទ្ធ​របស់គាត់ Neymar ដែល​នឹង​លេង​ជាមួយ​ខ្លួន​នៅលើ​ទឹកដី Etihad Stadium ពេលដែល Barca នឹងធ្វើ​ដំណើរ​ទៅសួរសុខទុក្ខ​មេឃ​ខៀវ Manchester City នា​ថ្ងៃ​អង្គារ​ស្អែក​នេះ​។​

​     គាត់​បាន​បន្ថែមថា "Ney ក៏​ជា​មនុស្ស​ម្នាក់​ដែលមាន​ភាពជិតស្និទ្ធ​បំផុត​ជាមួយ​យើង​ផងដែរ និង​ជា​អ្នក​ដែល​យើង​លើកសរសើរ​ច្រើន​បំផុត​។ គាត់​មាន​អត្ត​ច​រិ​ក​គួរឱ្យ​ចង់​លេងសើច​ជាមួយ​។ យើង​ចុះសម្រុង​ជាមួយគ្នា​ល្អ​ណាស់​"៕

 

ប្រភព៖ Goal

មតិយោបល់