adverise with khmeread 1

អាជីពផ្លូវការចុងក្រោយរបស់ Bastian Schweinsteiger គឺជាសុបិនដ៏អាក្រក់បំផុត

    ​អាជីព​នៅឯ​ក្រុម​បិសាច​ក្រហម Manchester United របស់ Bastian Schweinsteiger គឺ​បាន​ក្លាយទៅជា​សុបិន​ដ៏​អាក្រក់​មួយ ហើយ​វា​បាន​បន្ត​កាន់តែ​អាក្រក់​ជាងនេះទៅទៀត បន្ទាប់ពី​គាត់​ត្រូវបាន​គេ​រាយការណ៍​ថា ជាប់​បំរាម​ហាមឃាត់​ថ្មី​មួយ​នៅ​ក្លឹប​។​

​    ​តារាបាល់ទាត់​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ ត្រូវបាន​ដកចេញ​ពី​ក្រុម​របស់លោក Jose Mourinho ខណៈដែល​គាត់​ត្រូវ​បង្ខំចិត្ត​អង្គុយ​មើល​ក្រុម​របស់ខ្លួន​ពី​តំបន់​ទស្សនិកជន​។​

​    ​ក្រៅពីនេះ ខ្សែបម្រើ​ជើងចាស់​ដែល​បាន​ជួយ​ឱ្យ​អាល្លឺម៉ង់​លើក​ពាន​ពិភពលោក World Cup រូបនេះ ក៏ត្រូវ​បាន​គេ​បែរខ្នង​មិន​អនុញ្ញាតឱ្យ​គាត់​បង្ហាញមុខ​នៅលើ​រូបថត​ជា​លើកដំបូង​របស់​ក្រុម​សម្រាប់​យុទ្ធនាការ​ប្រជែង​ពាន​រដូវ ២០១៦/១៧ នេះ​ផងដែរ​។​

​    ​អ​សម្ថ​ភាព​នៃ​ការព្យាយាម​ចុះចូល​ទៅក្នុង​ក្រុម​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់រ​បស់ Schweinsteiger កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ឡើង បន្ទាប់ពី​គាត់​ទទួលបាន​ការរារាំង​បន្ថែម​មួយកម្រិត​ទៀត ដោយ​គ្មាន​សិទ្ធិ​សូម្បីតែ​លេង​ក្នុង​ឈុត​យុវជន​។ នេះ​បើ​យោងតាម​វេ​ប​សាយ The Mirror ។​

​    ​ប្រធាន​កាន់កាប់​ក្រុមយុវជន​លោក Warren Joyce បាន​ត្រៀម​ផ្តល់​សិទ្ធិ​ដល់ Schweinsteiger នូវ​ការប្រកួត​ដ៏​កម្រ​មួយ រហូតដល់ Mourinho និង​បុគ្គលិក​របស់គាត់ បាន​ជូនដំណឹង​ដល់ Joyce ថា គាត់​មិនអាច​លេង​លេង​ឱ្យ​ឈុត​ធំ​របស់​បិសាច​ក្រហម ខណៈដែល​គាត់​អាច​បានត្រឹមតែ​ហ្វឹកហាត់​ប៉ុណ្ណោះ​។​

​    ​អាជីព​នៅលើ​ទឹកដី Old Trafford របស់​តារាបាល់ទាត់​វ័យ ៣២​ឆ្នាំ​រូបនេះ អាច​នឹងត្រូវ​បានបញ្ចប់​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​ខែមករា​ខាងមុខនេះ ប៉ុន្តែ​ប្រហែលជា​មិន​ខ្វះ​ក្លឹប​នៅ​ក្រប MLS ចូលមក​ចែចូវ​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ Thesportbible

មតិយោបល់