ជំងឺលើសឈាម ឬសម្ពាធឈាមឡើងខ្ពស់គឺជាឃាតករស្ងាត់ស្ងៀមដ៏សាហាវមួយ ហើយដើម្បីបង្ការទប់ស្កាត់វា អ្នកចាំបាច់ត្រូវតែប្រយ័ត្នប្រយែងបំផុតចំពោះរបបអាហារ។ បែបផែនជីវិតដែលមានសុខភាពល្អអាចរក្សាប្រព័ន្ធបេះដូងរបស់អ្នកឱ្យមានសុខភាពល្អ ហើយនឹងគ្រប់គ្រងសម្ពាធឈាមរបស់អ្នកយ៉ាងមានប្រសិទ្ធភាពផងដែរ។
រាល់អ្វីដែលអ្នកត្រូវធ្វើគឺបញ្ចូលអាហារទាំងពីរមុខនេះចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៖
១. ម្សៅក្រអូបឈ្ងុយ ស៊ីនណាម៉ុន (Cinnamon) ទាញចេញដើមយីហ៊ុប
ការសិក្សាមួយចំនួនបញ្ជាក់ថា សម្ពាធឈាម Systolic និង Diastolic សម្រាប់មនុស្សពេញវ័យអាចបន្ថយចុះវិញបានជាមួយនឹងម្សៅ Cinnamon ជាគ្រឿងទេសក្រអូបឈ្ងុយដ៏ល្បី។ ប្រសិនបើអ្នកដាក់វាកន្លះស្លាបព្រាកាហ្វេក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក អ្នកនឹងអាចគ្រប់គ្រងសម្ពាធឈាមឡើងខ្ពស់បាន។ ដើម្បីឱ្យឆាប់មានប្រសិទ្ធភាព ត្រូវដាក់ម្សៅនេះឱ្យរលាយក្នុងមាត់រួចលេប។
ជាងនេះទៅទៀត អ្នកអាចរោយម្សៅ Cinnamon លើអាហារពេលព្រឹកដូចជាគ្រាប់ធុញ្ញជាតិ ស្រូវសាលី និងសូម្បីកាហ្វេ។ ហើយវាក៏ជួយបន្ថែមរសជាតិដល់អាហារដូចជាចៀន ការី និងសម្លដាក់សាច់ធំៗផងដែរ។
២. ខ្ទឹមស
គ្រឿងទេសសុខភាពល្អមួយនេះជួយកាត់បន្ថយសម្ពាធឈាមបានភ្លាមៗយ៉ាងមានប្រសិទ្ធភាព។ ខ្ទឹមសជះឥទ្ធិពលលើសរសៃឈាម តាមរយៈការធ្វើឱ្យស្រួលដល់សរសៃឈាម ជាហេតុធ្វើឱ្យចរន្តឈាមហូរបានស្រួល ដែលនាំទៅដល់ការបន្ថយសម្ពាធឈាម។
ប្រសិនបើអ្នកចង់បានលទ្ធផលឆាប់រហ័ស និងចង់បញ្ចុះសម្ពាធឈាមឱ្យមកទាបភ្លាមៗ ត្រូវញ៉ាំខ្ទឹមសជាមួយនំប៉័ង ឬចិញ្ច្រាំវាដាក់ក្នុងញុាំ៕
