adverise with khmeread Untitled 1

បង្ក្រាប​វង់ល្បែង​ជល់​មាន់​ទៀត អ្នកលេង​រត់​អស់ទៀត!!! ចាប់បានតែ​ម៉ូតូ​ ១០ ​គ្រឿង ​និង​មាន់​ជល់ប៉ុន្មានក្បាលប៉ុណ្ណោះ

    ក្រចេះ ៖ កម្លាំង​ប៉ូលិស​ជំនាញ ស្រុក​ស្នួល​បាន​ចុះបង្ក្រាប​ល្បែង​ជល់​មាន់​មួយកន្លែង​នៅ​ចំណុច​ភូមិ​អូ​តា​ញាណ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​ចាប់បាន​វត្ថុតាង​មួយចំនួន  តែ​ពួក​ញៀន​ល្បែង​ជល់​មាន់​រត់​អស់ នៅ​ថ្ងៃទី​៣១ ​តុលា ឆ្នាំ​២០១៦ ម៉ោង​១១ និង​៤៥​នាទី​នេះ។​

    ប៉ូលិស​និយាយថា ប្រតិបត្តិការ​នេះ​ប៉ូលិស​ចាប់យក​វត្ថុតាង​បានរួម​មាន​ មាន់​ជល់​០៣, ម៉ូតូ​១០​គ្រឿង​, កៅអី​១០, ទ្រុង​ក្រុងមាន់​១០, ក​ន្រក​មាន់​០៥, តង់​ចំនួន​០២, ថ្នាំ​សម្រាប់​ព្យាបាល​មាន់​មួយចំនួន ដោយឡែក​អ្នកប្រព្រឹត្ត​ល្បែង​បាន​រត់គេចខ្លួន​អស់​។​

    បច្ចុប្បន្ន​សម្ភារៈ​វ​ត្តុ​តាង​បា​នប​ញ្ជូ​មក​អធិការដ្ឋាន​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី។​

    គួររំលឹកថា កម្លាំង​ប៉ូលិស​ស្រុក​ឆ្លូង បាន​ចុះបង្ក្រាប​ទីតាំង​សង្វៀន​ប្រជល់មាន់​ខុសច្បាប់ នៅ​ចំណុច​ដីឡូត៍​ចម្ការកៅស៊ូ ស្ថិតក្នុង​ភូមិ​ព្រែក​ចំឡាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្ត ក្រចេះ  នៅ​ថ្ងៃទី៣០ ​តុលា វេលា​ម៉ោង ១០​កន្លះ​ម្សិលមិញ។​

    ប៉ូលិស​និយាយថា ប្រតិបត្តិការ​នេះ ប៉ូលិស​ដកហូត​វត្ថុតាង បានរួម​មាន ម៉ូតូ ចំនួន ១២ ​គ្រឿង​, ២- បង្គោល​ឬ​ស្សី ព័ទ្ធ​សង្វៀន ប្រវែង ០,៨ ម៉ែត្រ ចំនួន​៩​ដើម, ៣- ក្រណាត់​ព័ទ្ធ​សង្វៀន ប្រវែង ១៥ ម៉ែត្រ, ៤- កន្ត្រក​ដាក់​មាន់ ចំនួន​៣, ៥- ស្ក​ត់រុំ​ជើងមាន់ ចំនួន​១៨ ដុំ​, ៦- ស៊ុម​ក្រុងមាន់ ចំនួន ៨, ជញ្ជីង​ថ្លឹង​ចំនួន​១​និង មាន់​រស់  និងងាប់ ៤​ក្បាល។ ចំណែក​ជនសង្ស័យ​បាន​រត់គេចខ្លួន​អស់​។​

    បច្ចុប្បន្ន វត្ថុតាង​ត្រូវ​បា​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សុំ​ណុំ​រឿង​ទៅតាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់