adverise with khmeread 39df061800000578 0 image a 70 1477841467489

ព្រឺ​ឆ្អឹងខ្នង​! នារី​អាមេរិក​ម្នាក់​លួច​ចូលទៅ​រូង​កប់ខ្មោច​បុរាណ​ហាមឃាត់​នៅ​ក្រុងប៉ារីស នៅ​ចំ​ថ្ងៃបុណ្យ​ហា​ឡូ​វីន (​បុណ្យ​ពាក់​មុខខ្មោច​)

    ​រូបភាព​ដ៏​គួរឱ្យ​ព្រឺព្រួច​ទាំងនេះ​បង្ហាញ​ពី​ភាព​អង់អាច​របស់​អ្នកជិះ​ក្តារ​ស្គី​លើទឹក​ម្នាក់​នៅក្នុង​តំបន់​មួយ ដែលជា​ផ្នែក​មួយ​នៃ​តំបន់ហាមឃាត់​នៃ​រូងភ្នំ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។​

​    ​នាង Alison Teal វ័យ ៣០ ឆ្នាំ​មកពី​ទីក្រុង Hawaii ប្រទេស​អាមេរិក បាន​នាំ​ឈុត​ផ្កាឈូក​របស់​នាង​ទៅ​ផ្ទៃ​ខាងក្រោម​ដី ១៥០ ម៉ែត្រ​ឆ្លងកាត់​ឆ្អឹង​ខ្មោច​ប្រមាណ ៦ លាន​ឆ្អឹង​នៅ​កន្លែង​បញ្ចុះសព Catacombs ទីក្រុង​ប៉ារីស​។​

​    ​គេ​ជឿថា Alison បាន​ក្លាយជា​មនុស្ស​ដំបូង ដែល​បញ្ចប់​បេសកកម្ម​រុករក​ផ្លូវ​រូង​បញ្ចុះ​ខ្មោច​នេះ នៅពេល​នាង​បាន​ទៅ​ក្រោម​ដី​ក្នុង​រូង​នេះ​កាលពី​ថ្ងៃទី ១៣ តុលា​។​

​    ​នាង Alison ដែលជា​អ្នក​ផលិត​ភាពយន្ត​ដែរនោះ បាន​និយាយថា "​ខ្ញុំ​បាន​ធំ​ឡើង​ស្ដាប់​ឪពុក​របស់ខ្ញុំ​និយាយ​រឿង​អំពី​កន្លែង​បញ្ចុះសព​នៅ​ថ្ងៃបុណ្យ​ហា​ឡូ​វីន​។ យើង​បាន​យក​អា​ថ៍កំ​បាំង​អនុវត្ត​ផ្ទាល់​។ វា​ហាក់បីដូចជា​ស្ទីល​របស់ James Bond អ៊ីចឹង​"​។​

​    ​នាង​បន្តថា "​រូងភ្នំ​នោះ​ពេល​ចូលទៅ​កាន់តែ​តូច​ទៅៗ រហូត​ទាល់តែ​ពួកយើង​ត្រូវ​លូន​តែម្តង​។ វា​ពិបាក​ដង្ហើម​ណាស់ ដោយសារ​ទីនោះ​មាន​អុកស៊ីសែន​តិចពេក ហើយ​អ្នក​ក៏​មិនអាច​ឃើញ​អ្វី​ឆ្ងាយ​ជាង​នេះដែរ​"​។​

​    ​បន្ទាប់ពី​ថត​ទិដ្ឋភាព​ខាងក្នុង Alison និង​ក្រុម​របស់​នាង​បាន​ភ្ញាក់ផ្អើល​ពេលដែល​កម្រិត​ទឹក​ក្នុង​រូង​ចេះតែ​ឡើង​។​

​    ​ហើយ​នាង​ក៏បាន​និយាយ​ផងដែរ​ថា ពេល​ទឹក​ឡើង​នាង​បាន​យក​ក្ដា​បន្ទះ​ហែល​លើទឹក ហើយ​មិនអាច​ត្រឡប់​ទៅក្រោយ​វិញ​ទេ​។ ពួកគេ​ត្រូវ​ទៅតាម​ជំនោរ​ទឹក​ឡើង​ដើម្បី​ចេញទៅ​ក្រៅ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់